​ដោយៈ សុផល / ភ្នំពេញ​: ក្រោម​ការគាំទ្រ​របស់​អង្គការ UNIDO ក្នុង​គម្រោង “​ស្តារឡើងវិញ​សហគ្រាស ក្នុង​វិស័យ​ក​សិ​-​អាហារ និង​ទេសចរណ៍ (AFTER)” មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង បាន​បើក​វគ្គ​បណ្តុះបណ្តាល បដិសណ្ឋារកិច្ច លើ​ជំនាញ​សេវាកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ ដល់​សិក្ខាកាម​ជា​អ្នកគ្រប់គ្រង និង​បុគ្គលិក​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន ចំនួន ២២ រូប ។

​វគ្គ​បណ្តុះបណ្តាល មាន​រយៈពេល ៦​ថ្ងៃ ចាប់ពី​ថ្ងៃទី​២០ ដល់​២៥ ខែមិថុនា ឆ្នាំ​២០២២ នៅ​ភោជនីយដ្ឋាន BS Restaurant ដោយ​ផ្តោតលើ​ចំណេះ និង​ជំនាញ​រួមមាន​៖ (១) សេវាកម្ម​ម្ហូបអាហារ​និង​ភេសជ្ជៈ (២) ការប្រាស្រ័យ​ទាក់ទង ក្នុង​វិស័យ​បដិសណ្ឋារកិច្ច (៣) ប្រណីតភាព​សេវាកម្ម (៤) សម្ភារ​បរិក្ខារ នៅក្នុង​ភោជនីយដ្ឋាន (៥) ចំណេះដឹង​លើ បញ្ជី​មុខម្ហូប (៦) ចំណេះដឹង​លើ​ភេសជ្ជៈ (៧) ជំនាញ​លក់ (៨) ជំនាញ​ផ្តល់​សេវាកម្ម (៩) សេវាកម្ម​ភេសជ្ជៈ (១០) លំដាប់លំដោយ ក្នុង​ការផ្តល់​សេវាកម្ម នៅក្នុង​ភោជនីយដ្ឋាន (១១)​នីតិវិធី​ក្នុង​ភោជនីយដ្ឋាន និង (១២)​អនាម័យ សន្តិសុខ និង​សុវត្ថិភាព ៕/V​