​ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ ក្រុង​ប៉ោយប៉ែត បាន​បង្ក្រាប​ករណី​រក្សា​ទុក និង​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន មួយ​ករណី ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​សម្ភារៈ​វត្ថុតាង​គ្រឿងញៀន​មួយចំនួន នៅវេលា​ម៉ោង ១​និង​៤៥​នាទី រសៀល​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២២ នៅ​ចំណុច​ក្លិប​កម្សាន្ត ថាច់​ដោ​ន ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ។

​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថាៈ ជនសង្ស័យ​ឈ្មោះ សេក ប៉ា​គិ​ម ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​និមិត្ត​១ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

​ក្នុងការ​បង្ក្រាប​នោះ កម្លាំង​កងរាជអាវុធហត្ថ បាន​ដកហូត​វត្ថុតាង រួមមាន ម្សៅ​ម៉ត់ ពណ៌​ស​ថ្លា (​ខេ​ហិត​) ចំនួន ៥ កូន​ថង់​កិប ស្មើនឹង​ទម្ងន់ ៣,៩៩ ក្រាម ថ្នាំ​គ្រាប់​រាង​បេះដូង ពណ៌​ផ្កាឈូក (​ថ្នាំ​គ្រវី​) ចំនួន ៣ គ្រាប់ ទម្ងន់ ១,៤១​ក្រាម ។
​ក្រោយ​ការឃាត់ខ្លួន​ជនសង្ស័យ​នេះ កម្លាំង​កងរាជអាវុធហត្ថ បាន​នាំខ្លួន​មក​សួរនាំ នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង និង​បាន​បញ្ជូនបន្ត មក​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត ចាត់ការ​បន្ត តាម​នីតិវិធី​។

​លោក​វរសេនីយ៍ឯក ជា តារា មេបញ្ជាការរង កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ប្រឆាំង គ្រឿងញៀន បាន​ប្រាប់​ឲ្យ​ដឹងថាៈ ការបង្ក្រាប​ខាងលើនេះ ក៏​ទទួលបាន​ការអនុញ្ញាត​ពី​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល នីតិវិធី​ពី​លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត ផងដែរ ។

​បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កងរាជអាវុធហត្ថ​ខេត្ត បញ្ជូនទៅ​សាលាដំបូង​ខេត្តហើយ នៅ​ថ្ងៃរសៀល ថ្ងៃ​ចន្ទ ទី​២៧ ខែមិថុនា ឆ្នាំ​២០២២ ដើម្បី​អនុវត្ត តាម​នីតិវិធី ៕/V​