ដោយ៖តារារិទ្ធ(ភ្នំពេញ)ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើការអំពាវនាវដោយទទូចចំពោះបងប្ងូនប្រជាពលរដ្ឋដែលមិនទាន់ចាក់ វ៉ាក់សាំងដូសទី៣ ទៅទទួលយកដូសទី៣ ឲ្យបានគ្រប់គ្នា​។ ខណៈពេលនេះអ្នកចាក់ដូសទី៣ ទើបតែបានប្រមាណជាង ៩ លាននាក់នៃចំនួនអ្នកចាក់ដូសទី២ ដូសមូលដ្ឋានមាន ប្រមាណ ១៥ លាននាក់ ដូចនេះមានន័យថានៅសល់មនុស្សប្រមាណជាង ៥ លាននាក់ទៀតដែលមិនទាន់ទទួលបានដូសទី៣ ។ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឲ្យក្រុមគ្រូ ពេទ្យពង្រាយចុះចាក់ដល់មូលដ្ឋាន និង ផ្ទះប្រជា ជន, សម្តេចក៏បានណែនាំឲ្យគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង អាជ្ញាធររាជធានីខេត្ត ត្រូវស្រាវជ្រាវឲ្យដឹងមូលហេតុអ្នកដែល មិនទាន់ទទួលបានដូសទី៣ ថាជាកសិករ ជាកម្មករ ហើយស្ថិតនៅតំបន់ណា ខេត្តណា ដើម្បីងាយស្រួយបើយុទ្ធនាការចាក់ជូនពួកគាត់ ។

នៅរសៀលថ្ងៃទី២៧ ខែមិថុនា ២០២២នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើសារពិសេស មួយជូនជនរួមជាតិពាក់ព័ន្ធស្ថានភាពជម្ងឺកូវីដ១៩នៅកម្ពុជា ។ដោយសម្តេចបានបញ្ជាក់ថារយៈពេល ៥១ ថ្ងៃមកនេះកម្ពុជាមិនមានការឆ្លងកូវីដ ១៩ នោះទេអាចនិយាយបានថាសូន្យកូវីដ ។ សម្តេចបាន ចាត់ទុកថាជោគជ័យនេះគឺជាជោគជ័យមួយក្នុងចំណោមជោគជ័យដែលព្រះរាជាណាចក្រកម្ពុជាទទួលបានអ្វីដែលសំខាន់នោះយើងបានទប់ស្កាត់មិនឲ្យមានមនុស្សស្លាប់ដោយសារកូវីដអស់រយៈពេលជាច្រើនខែមកហើយហើយឲ្យចុងក្រោ យនេះយើងក៏បានរួមគ្នាទប់ស្កាត់មិនឱ្យមានការឆ្លងរាលដាលនៃកូវីដទៀតដែលយើងអាចនិយាយបានថាសូន្យកូវីដរយៈពេល ៥១ថ្ងៃកន្លងផុតទៅហើយ។ ជោគជ័យនៃការប្រយុទ្ធប្រឆាំងនឹងកូវីដ19 គឺផ្តើមចេញពីការរួបរួមគ្នានៃជនរួមជាតិរបស់យើងមិនថាជាតិសាសន៍សាសនា ឬ ជំនឿនិងនិន្នាការនយោបាយសម្រាប់គណបក្សណានោះទេយើងបានរួមគ្នាធ្វើកិច្ចការដ៏ល្អដែលបង្កើតភាពស៊ាំសហគមន៍។ មុនដំបូងយើងក៏ត្រូវរំលឹកទៅ ដល់វិធានការ ៣ការពារនិង ៣កុំដែលវាបាននឹងកំពុងឋិតនៅជាមូលដ្ឋានសំខាន់សម្រាប់អនាគតរបស់យើងបើទោះបីថាពេលនេះមានការអនុ វត្តខ្លះនឹងមានការមិនអនុវត្តខ្លះការប្រឹងប្រែងទាំងអស់នេះបាននាំមកនូវការបើកសេដ្ឋកិច្ចសង្គមឡើងវិញហើយដែលធ្វើឲ្យកំណើនសេដ្ឋកិច្ចរបស់យើងមានការកើនឡើងប្រាក់ចំណូលជាតិរបស់យើងក៏មានការកើនឡើង។ការចំណាយលើផ្នែក សុខាភិបាលនៃការព្យាបាលកូវីដត្រូវបានថយចុះដែលជាការបន្ធូរបន្ថយនូវស្ថានភាពដ៏លំបាករបស់យើង។ជោគជ័យរបស់យើងបានមកពីការរួមគ្នាជាមួយនឹងការដឹកនាំដ៏ត្រឹមត្រូវដែលយើងបានដាក់ចេញទៅលើបណ្ដាវិធានការសុខាភិបាលក៏ដូចជាទាក់ទិននឹងបញ្ហាការស្វែងរកវ៉ាក់សាំងនិងការបើកយុទ្ធនាការចាក់វ៉ាក់សាំងដែលប្រើប្រាស់កម្លាំងសរុបមធ្យោបាយសរុបដើម្បីចាក់ជូនប្រជាពលរដ្ឋរបស់យើង។

ទោះបីនេះក៏ដោយសម្តេចតេជោ ហ៊ុន សែន នៅតែមានការព្រួយបារម្ភនៅឡើយដោយសម្តេចបញ្ជាក់ថា៖ភាពស៊ាំសហគមន៍ដែលបានមកពីការចាក់វ៉ាក់សាំងបានបង្កើតនូវស្ថាន ភាពល្អប្រសើរមិនឲ្យមានមនុស្សស្លាប់តទៅទៀតហើយក៏មិនអោយមានមនុស្សឆ្លងតទៅទៀត ។ ប៉ុន្តែភាពស៊ាំសហគមន៍នេះគឺនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេដោយសារមក ដល់ពេលនេះចំនួនប្រជាពលរដ្ឋរបស់យើងបានចាក់ដូសទី ៣ ទើបតែបានជាង ៩ លាននាក់បើប្រៀបជាមួយនឹង ១៥លាននាក់ដែលនឹងត្រូវទទួលដូសទី ៣ យើងនៅសល់ប្រជា ពលរដ្ឋជាង ៥ លាននាក់ទៀតដែលមិនទាន់បានទទួលដូសទី ៣ នៅឡើយ ។ សម្រាប់អ្នកចាក់ដូសទី ៤ គឺបានជាង ២ លាននាក់នឹង អ្នកចាក់ដូសទី ៥ បានជាង ២០ម៉ឺននាក់។

សម្តេចបន្តថាអ្វីដែលជាកង្វល់របស់សម្តេចគឺសុំអំពាវនាវចំពោះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ នឹងបងប្អូនជនរួមជាតិសូមទៅទទួលយកវ៉ាក់សាំង ដូសទី៣ដែលប្រជាពលរដ្ឋរបស់ យើងមិនទាន់បានទទួលនៅឡើយដែលនេះគឺជាការចន្លោះប្រហោងនៃការវៃលុកនៃកូវីដ១៩សម្រាប់អ្នកដែលមិនទាន់បានដូសទី ៣ ដែលធានានូវភាពសាំសហគមន៍និងភាពស៊ាំ សម្រាប់បុគ្គលម្នាក់ៗ។

សម្តេចតេជោបានអំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋរបស់យើងដែលមិនទាន់បានទទួលដូសទី៣ ទៅទទួលយកវវ៉ាក់សាំងដូសទី ៣ ,ហើយក៏សូមអំពាវនាវចំពោះក្រុមគ្រូពេទ្យ ក្រុមការគ្រប់គ្រងនឹងបញ្ជាពីសំណាក់បណ្ដាអង្គភាពតាមការចាត់ចែងរបស់គណៈកម្មការចំពោះកិច្ចសម្រាប់ការជាក់វ៉ាកសាំងនៅទូទាំងប្រទេសសម្រាប់បងប្អូនដែលមិនទាន់បានទទួលដូសទី៣ ត្រូវខិតខំស្វះស្វែងរកដើម្បីចាក់ដូសទី៣ជូនពួកគាត់ ។

សម្តេចតេជោបន្តថាបញ្ហាវាមិនលំបាកសម្រាប់វ៉ាក់សាំងទេប៉ុន្តែអ្វីដែលជាការលំបាកគឺបងប្អូនមិនព្រមទៅទទួលយកវ៉ាក់សាំងតែម្ដងនេះជាបញ្ហាដែលអាចបង្កនូវស្ថានភាពដ៏លំបាកនៅពេលក្រោយ,កូវីដ19 ពិតមែនតែវាមិនបានឆ្លងនៅក្នុងព្រះរាជាណាចក្រកម្ពុជាក៏ប៉ុន្តែកូវីដ19 វាមិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយទេសូម្បីតែនៅក្នុងកម្ពុជាមិនមាន ឆ្លងប៉ុន្តែមិនមានសេចក្តីថាមិនមានកូវីដ19 នៅជិតយើងនោះទេ ។

សម្តេចបានអំពាវនាវដោយទទូចសម្រាប់ប្រជាពលរដ្ឋទាំងអស់ទាំងចាស់ក្មេងប្រុសស្រីគ្រប់ជាតិសាសន៍សាសនានិងគ្រប់និន្នាការនយោបាយចូលរួមទទួលយកវ៉ាក់សាំងដូសទី ៣ ដើម្បីធានានូវភាពស៊ាំសហគមន៍ជាមួយនោះបងប្អូនដែលទទួលដូសទី៣ រួចហើយត្រូវទៅទទួលដូសទី៤ ហើយមន្ត្រី ជួរមុខរបស់យើងដែលត្រូវទទួលដូសទី៥ ដើម្បីធានាថាភាពស៊ាំ សហគមន៍នឹងកើតមាននៅលើរាងកាយរបស់យើងក៏ដូចជាក្រុមគ្រួសារនិងសហ គមន៍របស់យើង។បើទោះបីជាកូវីដមិនបានឆ្លងក៏ប៉ុន្តែកង្វល់របស់ខ្ញុំក៏ដូចជារាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលក៏នៅតែបន្តមានព្រោះថាជម្ងឺច្រើនប្រភេទបានលេចឡើងដូច្នេះជម្រើសដែលល្អជាងគេគឺចាក់វ៉ាក់សាំងការពារទុកជាមុន។

សម្តេចក៏បានបញ្ជាក់ឲ្យដឹងដែរថា៖សូម្បីតែសម្តេចក៏ទើបតែទទួលការចាក់វ៉ាក់សាំងទៅលើវ៉ាក់សាំងសម្រាប់ការពារជំងឺរលាកសួតទុកជាមុនរួចហើយដែរព្រោះយើងមិនអាចមើលដឹងថាតើជំងឺនោះវាកើតឡើងនៅពេលណាដែលយើងមិនអាចដឹងបាន។

សម្តេចតេជោបានសុំអង្វរចំពោះប្រជាពលរដ្ឋជាពិសេសចំពោះប្រជាពលរដ្ឋដែលមិនទាន់បានទទួលវ៉ាក់សាំងដូសទី៣ ចំនួនជាង ៥ លាននាក់ត្រូវទៅទទួលវ៉ាក់សាំង។ ហើយសុំឲ្យ អាជ្ញាធរខេត្តរាជធានីរៀបចំទីតាំងបង្កលក្ខណៈងាយស្រួលនិងបង្កើតនូវក្រុមចុះចាក់វ៉ាក់សាំងទៅតាមភូមិតាមលំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងដោយគាត់គ្មានលទ្ធភាពធ្វើដំណើរមកកាន់ទីកន្លែងចាក់វ៉ាក់សាំងដែលយើងរៀបចំ ជូន ។ សូមឲ្យគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងពិនិត្យសិក្សាអំពីថាតើអ្នកដែលមិនទាន់បាន ចាក់វ៉ាក់សាំងដូសទី៣ស្ថិតនៅតំបន់ណាច្រើនជាងគេធ្វើយ៉ាងនេះទើបយើងអាចដឹងបាននិងរៀបចំផែនការសម្រាប់ពង្រាយក្រុមគ្រូពេទ្យនឹងពង្រីកទីតាំងសម្រាប់ចាក់ដូសទី៣ គ្រប់ខេត្តរាជធានីត្រូវសិក្សាថាអ្នកដែលមិនទាន់បានចាក់ដូសទី ៣ ស្ថិតនៅក្នុងប្រភេទណាជាកម្មករ ជាកសិករ ជាតំបន់ណាពិតប្រាកដដើម្បី យើងងាយពង្រាយគ្រូពេទ្យនឹង ពង្រាយវ៉ាក់សាំងទៅកាន់ទីនោះធ្វើយ៉ាងដូច្នេះវាបង្កើតបាននូវចលនាម្ខាងស្វះស្វែងរកវ៉ាក់សាំងនិងខាងទៀតទៅចាក់វ៉ាក់សាំង។

សម្តេចតេជោបន្តថាសម្តេចកំពុងគិតថាដោយសារតែបងប្អូនប្រជាពលរដ្ឋរបស់យើងបានទទួលវ៉ាក់សាំងដូសមូលដ្ឋានរួចរាល់ហើយទន្ទឹមគ្នាជា មួយនឹងការមិនមានការស្លាប់និង មិនមានការឆ្លងបងប្អូនគិតថាវ៉ាក់សាំងមូលដ្ឋានពីដូសគឺគ្រប់គ្រាន់នេះជាការភ័ន្តច្រឡំមួយដ៏ធំដែលអាចនឹងបង្កើតនូវហានិភ័យដ៏គ្រោះថ្នាក់សម្រាប់ប្រទេសជាតិសម្រាប់ផ្ទាល់ខ្លួននិងក្រុមគ្រួសាររបស់បងប្អូននៅពេលខាងមុខ។វ៉ាក់សាំងអាចខ្វះពីខ្លួនយើងរួចហើយគ្មានអ្វីការពារខ្លួនទៀតទេព្រោះគម្លាតពីការចាក់វ៉ាក់សាំងដូសមូលដ្ឋានមកដល់ពេលនេះគឺមានគំលាតរយៈពេលវែងណាស់ទៅហើយ ដូច្នេះប្រសិនបើមានការវាយលុកសារជាថ្មីដោយជំងឺកូវីដ19 ប្រាកដណាស់គឺកាលវ៉ៃលុកនោះនិងឋិតតម្រង់ឆ្ពោះទៅបុគ្គលដែលមិន ទាន់បានទទួលវ៉ាក់សាំងគ្រប់គ្រាន់ភាពសាំនិងភាពនៅទន់ខ្សោយងាយទទួលនឹងការរងគ្រោះដូច្នេះខ្ញុំព្រះករុណាខ្ញុំទទូចអង្វរករចំពោះព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គចំពោះបងប្អូនជនរួមជាតិដែលមិនទាន់ទទួលបានវ៉ាក់សាំងដូសទី ៣ គឺសូមអញ្ជើញទៅទទួលយកូសទី៣ ៕