ដោយៈតារារិទ្ធ(ភ្នំពេញ)ព្រឹកថ្ងៃទី ២៨ ខែ មិថុនា២០២២ស្អែកនេះសម្ដេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជានិងជាប្រធានគណ បក្សប្រជាជនកម្ពុជានឹងអញ្ជើញជាអធិបតីក្នុងអង្គមិទ្ទិញអបអរសាទរខួប៧១ឆ្នាំថ្ងៃកំ ណើគណបក្សប្រជាជនកម្ពុជា(២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២)។

ពិធីនេះនឹងប្រារព្ធធ្វើឡើងយ៉ាងមហោឡា រឹកនៅវិមាន៧មករាដែលនឹងមានការចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗរបស់គណបក្សប្រជាជនកម្ពុជានិងសមាជិក សមាជិកាជាច្រើនរូបទៀត។

ជារៀងរាល់ឆ្នាំគណបក្សប្រជាជនកម្ពុជា តែងតែប្រារព្ធពិធីអបអរសាទរថ្ងៃកំណើតរបស់យ៉ាងមហោឡារឹកអធិកអធមជាទីបំផុ ត។ប៉ុន្តែរយៈពេល២ឆ្នាំចុងក្រោយនេះគណ បក្សកាន់អំណាចនេះមិនបានប្រារព្ធពិធីអប អរសាទរខួបកំណើតរបស់ខ្លួននោះទេដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ- ១៩។

ចាប់ពីថ្ងៃបានបដិសន្ធិឡើងនាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ១៩៥១ មកគណបក្សប្រជាជនកម្ពុជាបានប្រកាន់ខ្ជាប់នូវគោលបំណងដើមរបស់ខ្លួន ។ គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សកើតពីប្រជាជនរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈធ្វើជាស្នូលនៃការបង្រួបបង្រួមជាតិនិងបង្រួបបង្រួមកម្លាំងប្រជាជនគ្រប់ស្រទាប់ជាន់ថ្នាក់ដោយគ្មានការរើសអើងជាកម្លាំងមហាសាមគ្គីជាតិដ៏ធំទូលាយពុះពារឆ្លង់កាត់គ្រប់ឧបសគ្គហើ យហ៊ានធ្វើពលកម្មឥតរួញរាក្នុងការបម្រើ ផលប្រយោជន៍ដ៏ឧត្តុងឧត្តមរបស់ជាតិមាតុ ភូមិនិងប្រជាជន ៕