ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគាណបក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា៖ជ័យជម្នះដ៏ ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នេះកាន់តែបានបង្ហាញឱ្យឃើញច្បាស់ថាប្រជាជនកម្ពុជាត្រូវការចាំបា ច់នូវតួនាទីដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាទាំងនៅថ្នាក់ជាតិទាំងនៅថ្នាក់មូលដ្ឋាន ឃុំ សង្កាត់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងនៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ក្នុងពិធីមីទ្ទិងអបអរសាទរខួប ៧១ឆ្នាំថ្ងៃកំណើតបក្ស (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២)នៅវិមាន៧មករារាជធានីភ្នំពេញដោយមានសមាជិកសមាជិកាចូលរួមប្រមាណជាង ៦០០០ នាក់ ។

ថ្លែងទៅកាន់អង្គមីទ្ទីងសម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជាមានប្រសាសន័ថា៖«ជ័យជម្នះដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នេះ កាន់តែបានបង្ហាញឱ្យឃើញច្បាស់ថា ប្រជាជនកម្ពុជាត្រូវការចាំបាច់នូវតួនាទី ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាទាំងនៅថ្នាក់ជាតិទាំងនៅថ្នាក់មូលដ្ឋាន ឃុំ ភូមិ សង្កាត់។តាមរយៈជ័យជម្នះនេះនឹងធ្វើឱ្យគណបក្សប្រជាជន កម្ពុជាមានមូលដ្ឋានកាន់តែរឹងមាំសម្រាប់ឈានទៅដណ្ដើមជ័យជម្នះក្នុងការបោះ ឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅឆ្នាំ២០២៣ខាងមុខ។»

សម្តេចតេជោមានប្រសាសន៍បន្តថា៖តាមរយៈជ័យជម្នះនេះបានធ្វើឱ្យបរាជ័យនូវឧបាយកលនិងសកម្មភាពប្រទូសរ៉ាយទាំងឡាយរបស់ពួកប្រឆាំងជ្រុលនិយមនិងពួកអគតិដែល ដើរផ្ទុយពីឆន្ទៈនិងផលប្រយោជន៍របស់ប្រជាជន ។

សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជាបានបន្តថា៖ក្នុងនាមគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលសម្តេចប្រធានកិត្តិយសគណបក្ស និងខ្លួនសម្តេចផ្ទាល់សូមសម្ដែ ងការគោរពនិងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនសមាជិក សមាជិកាគណបក្សយុវជន យុវនារី បងប្អូនជនរួមជាតិនៅគ្រប់ទិសទីដែលមានជំនឿមុតមាំលើការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ហើយបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់ ។ ឆ្លើយតបទៅនឹងជំនឿទុកចិត្តនេះគណបក្សសូមប្តេជ្ញាខិតខំប្រឹងប្រែង ពេញទំហឹងដើម្បីអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំសង្កាត់ឆ្នាំ ២០២២-២០២៧ ដែលបាន ប្រកាសជូនបងប្អូនជនរួមជាតិរួចហើយនោះឱ្យបានសម្រេចជោគជ័យធ្វើឱ្យឃុំសង្កាត់នៅទូទាំងប្រទេសកាន់ តែមានការរីកចម្រើនឡើងលើគ្រប់វិស័យ ប្រជាជនមានជីវភាពកាន់តែធូរធារ ហើយបន្តរស់នៅយ៉ាងសុខដុមរមនាទាំងក្នុងគ្រួសារ ក្នុងសហគមន៍ក៏ដូច សង្គមជាតិទាំងមូល ។

សម្តេចតេជោប្រធានគណបក្សបានអះអាងថា៖«ជោគជ័យនៃដំណើរការបោះឆ្នោតនេះគឺជាសមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់ប្រជាជនកម្ពុជា ក្នុងការពង្រឹងសន្តិភាព ពង្រឹងមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ និងជំរុញដំណើរការ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ឱ្យបានកាន់តែលឿនខ្លាំងក្លាថែមទៀត ជាពិសេសការអភិវឌ្ឍនៅមូលដ្ឋាន។»