ដោយ៖តារារិទ្ធ(ភ្នំពេញ)៖ប្រមុខគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា៖រយៈពេល៧១ឆ្នាំមកនេះកម្ពុជាបានឆ្លងកាត់ដំណាក់កាលជាប្រវត្តិសាស្ត្រយ៉ាងច្រើនទាំងដំណាក់កាលប្រកបដោយមោទនភាពផងទាំងដំណាក់កាលប្រកបដោយភាពបត់បែនលំបាកស្មុគស្មាញនិងគ្រោះថ្នាក់ជាទីបំផុតផង ។ ប៉ុន្តែទោះបីស្ថិតក្នុងកាលៈទេសៈណាក្ដីក៏គណបក្បប្រជាជនកម្ពុជានៅតែរក្សាខ្ជាប់នូវគោលបំណងនិងឧត្តមគតិរបស់ខ្លួនដើម្បីកសាងនិងការពារ ប្រទេសកម្ពុជា មួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែងបែបនេះនៅក្នុងពិធីមីឆ្អឹងរំឭកខួបទី៧១ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា(២៨.០៦.១៩៥១ -២៨.០៦.២០២២) ដែលបានប្រារព្ធ ធ្វើនៅព្រឹកថ្ងៃទី ២៨ ខែ មិថុនា ២០២២ នៅវិមាន ៧ មករា ។

សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា៖«ស្ថិតក្នុងកាលៈទេសៈណាក្ដីក៏គណបក្សប្រជាជនកម្ពុជានៅតែរក្សាខ្ជាប់នូវគោលបំណង និង ឧត្តមគតិរបស់ខ្លួនដើម្បីកសាងនិងការពារ ប្រទេសកម្ពុជា មួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម» ។

សម្តេចតេជោប្រធានគណបក្សបានបន្តថា៖ពេលប្រទេសជាតិត្រូវធ្លាក់ទៅក្នុងគ្រោះមហន្តរាយដែលរបបប្រល័យពូជសាសន៍ប៉ុលពតបានបង្កឡើង មានតែសមាជិកគណបក្សប្រជាជនកម្ពុជាដ៏បរិសុទ្ធដែលស្មោះត្រង់នឹងគោលបំណងនិងឧត្តមគតិរបស់គណបក្សប៉ុណ្ណោះដែលបានក្រោកឈរឡើងធ្វើការតស៊ូនិងប្រមូលផ្តុំរាល់កម្លាំងស្នេហាជាតិបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដើម្បីប្រយុទ្ធផ្ដួលរំលំរបបដ៏យង់ឃ្នងនេះរហូតទទួលបាន ជ័យ ជម្នះជាប្រវត្តិសាស្ត្រនៅថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ដែលបានសង្គ្រោះជាតិឱ្យរស់រានមានជីវិតឡើងវិញទាន់ពេលវេលានាំយកសិទ្ធិសេរីភាពដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបបប៉ុល ពត មកជូនប្រជាជនវិញបញ្ចប់សករាជដ៏ខ្មៅងងឹតបំផុតហើយបើកឡើងនូវសករាជថ្មីរបស់កម្ពុជាប្រកបដោ យពន្លឺនិងក្តីសង្ឃឹម។

ប្រជាជនកម្ពុជាទាំងអ្នកធ្លាប់រងទុក្ខវេទនាក្នុងរបបប្រល័យពូជសាសន៍ក៏ដូចយុវវ័យជំនាន់ក្រោយតែងចងចាំជានិច្ចនូវអត្ថន័យដ៏ធំធេងនៃជ័យជម្នះជាប្រវត្តិសាស្ត្រនេះដែលធ្វើ ឱ្យយើងមានអ្វីៗនៅថ្ងៃនេះ។ព្រមជាមួយនេះលើមូលដ្ឋានជ័យជម្នះ៧មករាបក្សប្រជាជនបដិវត្តន៍ខ្មែរក៏ត្រូវបានកសាងឡើងវិញដោយមានឈ្មោះថាបក្សប្រជាជនបដិវត្តន៍កម្ពុជា និងបន្ទាប់មកត្រូវបានប្តូរឈ្មោះថាគណបក្សប្រជាជនកម្ពុជាដើម្បីធានាការដឹកនាំប្រទេសក្នុងដំណាក់កាលថ្មី។

សម្តេចតេជោ ហ៊ុន សែន បានបន្តថាក្រោយថ្ងៃជ័យជម្នះ៧មករាគណបក្សប្រជាជនកម្ពុជាបានជ្រោងទង់មហាសាមគ្គីជាតិដឹកនាំការស្តារនិងកសា ងប្រទេសឡើងវិញដែលត្រូវចេញដំណើរពីចំណុចសូន្យនិងក្នុងស្ថានភាពដែលមានសន្តិភាពផង និងសង្គ្រាមផងថែមទៀត ។ ទោះបីត្រូវប្រឈមមុខនឹងឧបសគ្គរាប់ម៉ឺនជំពូកនិងការប៉ុនប៉ងឥតឈប់ឈរពីសំណាក់កម្លាំងអមិត្តដើម្បីផ្ដួលរំលំគណបក្សប្រជាជនកម្ពុជាយ៉ាងណាក្តីក៏គណបក្សប្រជា ជនកម្ពុជានៅតែឈររឹងមាំជាមួយនឹងការគាំទ្រដ៏ធំធេងពីប្រជាជនព្រមទាំងការជួយ ឧបត្ថម្ភពីប្រទេសជាមិត្តជិតឆ្ងាយទាំងឡាយរាំងស្កាត់បានការប៉ុនប៉ងវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ស្តារនិងកសាងជាតិឡើងវិញឱ្យចេញផុតពីដំណាក់កាលដ៏សែន លំបាកបំផុតមកកាន់ដំ ណាក់កាលពង្រឹងពង្រីកខ្លួនបាន ហើយបន្តធ្វើដំណើរទៅមុខប្រកបដោយជោគជ័យលើមាគ៌ាសន្តិភាព បង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ និងអភិ វឌ្ឍន៍ជាពិសេសការបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃបង្កើតបានសន្តិភាពពេញលេញនិងការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុងតាមរយៈនយោបាយឈ្នះឈ្នះ ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ មក។

ប្រមុខគណបក្សប្រជាជនកម្ពុជាបានបន្តថា៖ ក្រោមពន្លឺនៃសន្តិភាព ប្រជាជនកម្ពុជាសម្រេចបាននូវការផ្លាស់ប្តូរធំៗជាវិជ្ជមានប្រកបដោយមោ ទនភាពបំផុត ជាពិសេសនៅ ក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច ការសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាពក្នុងរយៈពេលជាង២ទសវត្សមកនេះបានធ្វើឱ្យកម្ពុជាចេញផុតពីប្រទេសមានចំណូល ទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបហើយកំពុងខិតខំពុះពារសម្រេចនូវចក្ខុវិស័យរបស់ខ្លួនជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ។ភាពក្រីក្ររបស់ ប្រជាជនត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ ជីវភាពរបស់ប្រជាជនត្រូវបានលើកកម្ពស់ជាលំដាប់ សន្តិសុខ សណ្តាប់ធ្នាប់ សុខសុវត្ថិភាព សង្គមមានភាពល្អប្រសើរ លទ្ធិប្រជាធិប តេយ្យចាក់ឫសកាន់តែរឹងមាំក្នុងសង្គមខ្មែរ ។

ព្រមជាមួយនោះកិត្តិយសជាតិក៏ត្រូវបានស្ដារនិងលើកស្ទួយឡើងវិញលើឆាកអន្តរជាតិ កម្ពុជាបាននិងកំពុងចូលរួម ដោយស្មើភាព និងស្មើសិទ្ធិក្នុងកិច្ចការអន្តរជាតិនានាទាំងក្របខណ្ឌតំបន់និងសកល ។បច្ចុប្បន្នប្រជាជនកម្ពុជាកំពុងរស់នៅប្រកបដោយភាពសុខដុមរមនា មានក្តីសង្ឃឹមនិង មានឱកាសសម្រាប់មនុស្សគ្រប់រូបជាពិសេសសម្រាប់ក្មួយៗជាយុវជនជំនាន់ក្រោយ។សន្តិភាពដែលសម្រេចបានយ៉ាងលំបាកបំផុតដោយខ្មែរខ្លួនឯងនេះនិងសមិទ្ធផលដ៏ធំធេងនៃការស្តារ កសាងនិងអភិវឌ្ឍសង្គមជាតិបានបញ្ជាក់ ច្បាស់នូវសច្ចធម៌មួយគឺខ្មែរអាចធ្វើបាននូវអ្វីៗគ្រប់យ៉ាងឱ្យ តែយើងមានសាមគ្គីភាព មានភាពជឿជាក់លើបុព្វហេតុរបស់ខ្លួន ហើយរួមគា្នដើរទៅមុខលើវិថីមួយដ៏ត្រឹមត្រូវ។និយា យរួមមករាល់សមិទ្ធផលដែលគណបក្សបានសម្រេចជូនជាតិក្នុងរយៈពេល ៤៣ឆ្នាំមកនេះគឺអាស្រ័យដោយគណបក្សមានភាពត្រឹមត្រូវខាងនយោបាយមានការគាំទ្រពេញទំហឹង ពីប្រជាជន មានរចនាសម្ព័ន្ធរឹងមាំ និងធនធានមនុស្សប្រកបដោយគុណធម៌ និងសមត្ថភាព មានសាមគ្គីភាពឯកភាពផ្ទៃក្នុងរឹងមាំនិងរបៀប របបធ្វើការងារត្រឹមត្រូវ។ ប៉ុន្តែ ក្នុងដំណើរទៅមុខទៀតយើងក៏មិនត្រូវភ្លេចនូវសោកនាដកម្ម ការបែកបាក់ព្រាត់ប្រាស និង ការបាត់បង់ដ៏ធំធេង ដែលប្រជាជាតិយើងបានជួបប្រទះពីអតីតកាលនោះឡើយ។ លើមូលដ្ឋាននេះយើងត្រូវរួបរួមគ្នាក្នុងធ្លុង សាមគ្គីជាតិតែមួយ ដើម្បីរក្សាឱ្យបាននូវសមិទ្ធផលធំៗ ដែលយើងសម្រេចបានមកដោយលំបាកបំផុត នេះដោយមិនត្រូវភ្លេចខ្លួនដើរ ជាន់ដានប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតទោះដោយចេតនា ឬដោយអចេតនាក្តី ។ ក្នុងន័យនេះគណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក និងមន្ត្រីគណបក្សគ្រប់រូប ត្រូវបង្កើនការ ខិតខំបំពេញភារ កិច្ចរបស់ខ្លួនឱ្យបានល្អ ជាពិសេសត្រូវអនុវត្តគោលការណ៍និងអភិក្រមនានានៃការកែទម្រង់របស់គណបក្សដើម្បីធ្វើឱ្យគណបក្សនៅតែរឹងមាំទាំងខាងនយោ បាយ សតិអារម្មណ៍ និងចាត់តាំងហើយទទួលបានការស្រឡាញ់គាំទ្រពីប្រជាជនជានិច្ច។

សម្តេចតេជោប្រធានគណបក្សបានបន្តថា៖ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ កាលពីថ្ងៃទី៥ខែមិថុនាឆ្នាំ២០២២កន្លងទៅនេះដែលមានគណបក្សនយោ បាយចំនួន ១៧ ចូលរួមបានប្រព្រឹត្តទៅដោយជោគជ័យក្នុងបរិយាកាសនយោបាយ អព្យាក្រឹត សេរី និងសុខសុវត្ថិ ភាព ។ ប្រជាពលរដ្ឋដ៏ច្រើនកុះករបានទៅបោះឆ្នោតតាមការិ យាល័យនីមួយៗប្រកបដោយភាពថ្លៃថ្នូរ សប្បាយរីករាយ និងតាមឆន្ទៈរបស់ខ្លួនដើ ម្បីជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ឱ្យបន្តដឹកនាំក្នុងមូលដ្ឋានរបស់ខ្លួន ។ ការបោះឆ្នោតនេះ ត្រូវបានអ្នកសង្កេតការណ៍ជាតិ អ្នកសង្កេតការណ៍អន្តរ ជាតិ ក៏ដូចប្រជាជនទូទាំងប្រទេសវាយតម្លៃថា ជាការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ពិតប្រាកដ។ជោគជ័យ នៃដំណើរការបោះឆ្នោតនេះគឺជាសមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយទៀត របស់ប្រជាជនកម្ពុជា ក្នុងការពង្រឹងសន្តិភាព ពង្រឹងមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យនិងជំរុញដំណើរ ការ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ឱ្យបានកាន់តែលឿនខ្លាំងក្លាថែមទៀត ជាពិសេសការអភិវឌ្ឍនៅមូលដ្ឋាន ៕