KBank គឺជា​ធនាគារ​ថៃ​ដំបូង និង​តែមួយគត់​ដែល​ទទួលបាន​លិខិតអនុញ្ញាត​ផ្តល់​លិខិតធានា​សម្រាប់​ដាក់ជូន​ភ្នាក់ងារ​រដ្ឋាភិបាល​ក្នុងប្រទេស​កម្ពុជា​

​លោក Pattarapong Kanhasuwan អនុប្រធាន​ប្រតិបត្តិ​ធនាគារ​កសិក​ន (KBank) ថ្មីៗ​នេះ បានបង្ហាញ​ពី​លិខិតធានា​សម្រាប់​ប្រតិបត្តិ​ករ​អាជីវកម្ម​ដែល​មានបំណង​ដាក់សំណើ​ដេញថ្លៃ ឬ​ចុះកិច្ចសន្យា​ជា​ប្រាក់រៀល​ខ្មែរ ឬ​ប្រាក់​ដុល្លារ​អាមេរិក ជាមួយ​ភ្នាក់ងារ​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ​នៅក្នុង​ប្រទេស​កម្ពុជា​។ សេវាកម្ម​នេះ​មាននៅ KBank សាខា​ភ្នំពេញ ប្រទេស​កម្ពុជា ក្នុង​គោលបំណង​ជួយ​សម្រួល​ដល់​ប្រតិបត្តិ​ករ​អាជីវកម្ម​ថៃ និង​ក្នុងស្រុក​។ KBank គឺជា​ធនាគារ​ថៃ​ដំបូង និង​តែមួយគត់​ដែល​ទទួលបាន​លិខិតអនុញ្ញាត​ក្នុង​ការផ្តល់សេវា​កម្មនេះ​នៅក្នុង​ប្រទេស​កម្ពុជា ខណៈពេល​ដែលមាន​សេវាកម្ម​ផ្តល់ប្រាក់​កម្ចី​យ៉ាង​ទូលំទូលាយ​នៅលើ​ការផ្តល់ជូន​នៅ​ទីនោះ​ផងដែរ​។ KBank មាន​ផែនការ​ក្នុង​ការផ្តល់​សេវាកម្ម​ពេញលេញ​បន្ថែមទៀត​ដល់​អតិថិជន​នៅក្នុង​តំបន់ AEC+3 នាពេល​អនាគត​។​