ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ បានអះអាងថា ក្រុមបាតុករជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៏ ប្រមាណជា ៧០នាក់ បានបន្តមកប្រមូលផ្ដុំគ្នាធ្វើបាតុកម្មខុសច្បាប់នៅកណ្តាលមហាវិថីសម្តេច សុធារស ដោយដើរលើទ្រូងផ្លូវ ចាប់ពីមុខចំណុចផ្សារទំនើបអីអន១ មកដល់ស្តុបនាគបាញ់ទឹក រហូតឈានដល់ការប្រើអំពើហិង្សាមកលើសមត្ថកិច្ច បណ្តាលឱ្យសមត្ថកិច្ចមួយចំនួនរងរបួសស្រាល ព្រមទាំងបាត់បង់វិទ្យុទាក់ទងចំនួន ៥គ្រឿង និងនាឡិកាដៃចំនួនមួយគ្រឿងផងដែរ៕