ដោយ៖តារារិទ្ធ(ភ្នំពេញ)ថ្លែងទៅកាន់មហាជនជាង៦០០០នាក់នៅក្នុងអង្គមីទ្ទីងរំឭកខួបទី៧១ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា(២៨.០៦. ១៩៥១-២៨.០៦.២០២២) នាព្រឹកថ្ងៃ ទី ២៨ ខែ មិថុនា ២០២២ នៅវិមាន ៧ មករា រាជធានីភ្នំពេញ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជាបានប្រកាសថា៖នៅលើផ្លូវឆ្ពោះទៅមុខទៀតគណបក្សប្រជាជនកម្ពុជាបន្តប្រកាន់ខ្ជាប់នូវគោលការណ៍សាមគ្គីប្រជាជាតិទាំងមូលក្រោមដំបូលរដ្ឋធម្មនុញ្ញនិងអង្គព្រះមហា ក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ឱ្យបានគង់វង្សបន្តអភិវឌ្ឍសេដ្ឋកិច្ច សង្គម ឱ្យមានការរីកចម្រើនដូចអរិយប្រទេសនានានៅ ក្នុងតំបន់ ជាសង្គមប្រកបដោយភាព សុខដុមរមនានិងសេចក្តីស្រឡាញ់ ដោយគ្មានការកើតឡើងវិញជាថ្មីនូវអំពើប្រល័យពូជសាសន៍ សង្គ្រាមនិងការបែកបាក់ផ្ទៃក្នុងជាតិដូច ពេលមុនទៀត។

ប្រមុខគណបក្សប្រជាជនកម្ពូជាបានបន្តថា៖គណបក្សប្រជាជនកម្ពុជានិងប្រជាជនកម្ពុជាទាំងមូលការពារដាច់ខាតនូវសន្តិភាព ស្ថិរភាព នយោ បាយនិងសន្តិសុខរបស់ជាតិ ដែលជាលក្ខខណ្ឌជាសារវន្តដើម្បីធានានូវជីវភាពដ៏សុខសាន្តរបស់ ប្រជាជនប្រកបដោយសេរីភាព កិត្តិយសនិងសេចក្ដី ថ្លៃថ្នូរនិងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមប្រកបដោយ ចីរភាពមិនឱ្យអនុភាពប្រតិកិរិយាណាទោះបីជាអសិរពិសយ៉ាងណាក៏ដោយមកបំផ្លាញបានឡើយ ។ ជាមួយគ្នានេះយើងបន្តចូលរួមយ៉ាងសកម្មដើម្បីបុព្វហេតុសន្តិភាព ស្ថិរភាព សន្តិសុខ និង ការប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមនានារបស់តំបន់និងពិភពលោក។

សម្តេចប្រមុខគណបក្សបន្តថាទៀតថា៖ គណបក្សប្រជាជនកម្ពុជាបន្តដើរទៅមុខឥតងាករេលើមាគ៌ាប្រជាធិបតេយ្យសេរី ពហុបក្សនិងនីតិរដ្ឋ ដែ លស្របទៅនឹងបរិបទនៃសង្គម កម្ពុជានិងឆ្លើយតបទាំងស្រុងទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន ។ ព្រមជាមួយនេះគណបក្សបដិសេធនូវរាល់សកម្មភាពទាំងឡាយទោះចេញពីប្រភពណាក្តីដែលប៉ុនប៉ង នាំកម្ពុជាឱ្យឃ្លាតចេញពីម៉ាគានេះឬកៀបសង្កត់មកលើអធិបតេយ្យរបស់កម្ពុជា ។

សម្តេចតេជោសែនបន្តថា៖គណបក្សប្រជាជនកម្ពុជាបន្តពង្រឹងកិច្ចសហការយ៉ាងស្មោះសរជាមួយបណ្ដាគណបក្សនយោបាយ អង្គការសង្គមស៊ីវិលនានា និងមជ្ឈដ្ឋានផ្សេងៗទៀត ក្នុងសង្គមដែលមានភាពស្មោះត្រង់និងសុឆន្ទៈពិតប្រាកដ ក្នុងគោលបំណងថែរក្សានូវបរិយាកាសនយោបាយល្អប្រសើរប្រកបដោយចីរភាព ជាពិសេស បរិយាកាសឆ្ពោះទៅកាន់ ការបោះឆ្នោតជាតិ នីតិកាលទី៧ នាឆ្នាំ២០២៣ ខាងមុខនិងបង្កើនជំនឿទុកចិត្តរបស់អ្នកវិនិយោគទុនទាំងក្នុងនិងក្រៅប្រទេស ដើម្បីបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនិងលើកកម្ពស់ជីវភាពរបស់ប្រជាជន ៕