ដោយៈសរិទ្ធ/ភ្នំពេញៈ កាលពីម៉ោងជាង៩យប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញបុរសម្នាក់ បានជិះម៉ូតូមកលោតទឹកលើស្ពានជ្រោយចង្វារ តែមិនស្លាប់ព្រោះចេះហែលទឹក ហើយបានហែលឡើងមកលើគោកវិញ។

បុរសដែលប៉ងលោតទឹកសម្លាប់ខ្លួននេះមានឈ្មោះ សឿន សុខនូវ អាយុ២២ឆ្នាំ។

ប្រុសរូបនេះ ត្រូវសមត្ថកិច្ចនាំយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រោយចង្វារ ដើម្បីសួរនាំអប់រំណែនាំកុំឱ្យគិតខ្លីបបែបនេះទៀត
រួចក៏ទំនាក់ទំនងទៅក្រុមគ្រួសារឱ្យមកយកបុរសរូបនេះត្រឡប់ទៅផ្ទះវិញ៕