ដោយៈ ជា សីហៈ​/​ភ្នំពេញៈ អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​កម្ពុជា​បាន​អះអាង​កាលពី​ថ្ងៃទី ២៧ ខែ មិថុនា ថា​ពោធ​ក្រអូប​មួយ​ក្បាល​ត្រូវបាន​ជួយសង្គ្រោះ​នៅ​សួនសត្វ​ភ្នំ​តា​ម៉ៅ ។

​ប្រភព​ដដែល​បាន​អះអាងថា សត្វ​សំ​ពោធ​ក្រអូប​នេះ ត្រូវបាន​សង្គ្រោះ​ដោយ ក្រុម​បណ្តាញ​សង្គម ក្រុម​ខ្លាត្រី​កម្ពុជា ដែល​បាន​ផ្តួចផ្តើម​ការជួយ សង្គ្រោះ សត្វ សំពោច ក្រអូប​មួយ​ក្បាល​នេះ ។

​ប្រភព​ដដែល​បាន​បន្តថា ជាមួយនឹង​ការផ្តួចផ្តើម​នេះ អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ដោយមាន​ការជួយជ្រោមជ្រែង ពី​មន្ត្រី​ក្រសួងបរិស្ថាន​មកពី​រដ្ឋបាល​ខេត្តកោះកុង បាន​ជួយ​នាំយក​សត្វ​សំពោច​នេះ​ទៅ​ភ្នំ​តា​ម៉ៅ ជា​កន្លែង​ដែល វាទ​ទួល​បានការ ថែទាំ​យ៉ាង ល្អ​បំផុត ។​

​អង្គការ​នេះ​ក៏បាន​ប្រកាស​អរគុណ​ដល់​អ្នកភូមិ​ដែលមាន​បំណង​ចង់​ការពារ​សត្វ​សំពោច​ពី​ការ​រុករាន​របស់​មនុស្ស​និង​សត្វព្រៃ ។​

​ការបរិច្ចាគ​សត្វ​សំពោច​នេះ​បានបង្ហាញ​ពី​ការយកចិត្តទុកដាក់​ពិត​របស់​ពួកគាត់ និង​មានបំណង​ចង់ឃើញ​សត្វ​ទទួលបាន​នូវ​គុណភាព​ជីវិត​ល្អប្រសើរ ៕​/PC