ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖ ​បន្ទាប់ពី​ទទួលបាន​ជោគជ័យ​នៃ​ការអនុវត្ត​កម្មវិធី វិធី​រេ​ដ​បូក REDD+( ឥណទាន​កាបូន​) រួចមក​យ៉ាងហោចណាស់​មាន​ប្រទេស​ចំនួន​២ ហើយ​បានមក​សិក្សា​ស្វែងយល់​ពី​កម្ពុជា​។

​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងបរិស្ថាន​បានឱ្យដឹងថា លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានទទួល​គណៈប្រតិភូ​ប្រទេស​នេ​ប៉ាល់ ដឹកនាំ​ដោយ លោក ស៊ូ​ម៉ាន ស៊ូ​បឺ​ឌី (Suman Subedi )​អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​ព្រៃឈើ​និង​បរិស្ថាន មក​សិក្សា​ស្វែងយល់​អំពី​កម្មវិធី​រេ​ដ​បូក REDD+( ឥណទាន​កាបូន​) ដែល​អនុវត្តបាន ល្អ​កន្លងមក​នៅ​កម្ពុជា​។

​កម្ពុជា ដែល​ធ្លាប់ជា​ប្រទេស​ខ្ចេ​ច​ខ្ចាំ​ដោយសារ​សង្គ្រាម ក៏មាន​មោទនភាព បា​នប​ញ្ចូ​ន​កងកម្លាំង​មួក​ខៀវ​កម្ពុជា ទៅ​បំពេញបេសកកម្ម​ក្រោម​ឆត្រ​អង្គការ សហប្រជាជាតិ​ក្នុង​កិច្ចការ​មនុស្សធម៌ ជូន​ពិភពលោក​ផងដែរ​។​

​គួរ​បញ្ជាក់ថា កន្លងមក​កម្ពុជា ក៏​ធ្លាប់​បានទទួល​ប្រតិភូ​មកពី​ខេត្ត អា​ឆេ (Aceh) នៃ​ប្រទេស​ឥណ្ឌូនេស៊ី មក​សិក្សា​ស្វែងយល់​អំពី​កម្មវិធី រេ​ដ​បូក REDD+( ឥណទាន​កាបូន​) នៅ​កម្ពុជា កាលពីដើមឆ្នាំ​២០២២​នេះ​៕​/PC