​ប្រែ​សម្រួលៈ​បំណង​(​វ៉េ​អិន​អ៊ិច​ស្ព្រេ​ស​)៖ ផាន់ ត្រុង ឡាន​(Phan Trong Lan)​ប្រធាន​អគ្គនាយកដ្ឋាន​នៃ​វេជ្ជសាស្ត្រ​បង្ការ​នៅ​ក្រោម​ក្រសួង​សុខាភិបាល បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា វៀតណាម​បាន​​រកឃើញ​អូ​មី​ក្រុង​បំប្លែង​ខ្លួន​ប្រភេទ​BA.5 តែ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ទេ​។​

​បញ្ចេញ​ព័ត៌មាន​នេះ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​របស់​ក្រសួង​សុខាភិបាល លោក​ឡាន​បាន​និយាយថាការលេចចេញ​វីរុស​បំប្លែង​ខ្លួន​ថ្មី​ជាការជៀស​មិន​ផុត ដោយសារ​តែ​ការបើក​ប្រទេស​និង​សេដ្ឋ​​កិច្ច​ឡើងវិញ គួបផ្សំ​នឹង​ស្ថានភាព​បន្ធូរបន្ថយ​ថ្មី​នៅក្នុង​ការបង្ការ​ជំងឺឆ្លង​នេះ​។​

​វីរុស​បំប្លែង​ខ្លួន​រង BA.5 ឬ​កូន​អូ​មី​ក្រុង​BA.5 ត្រូវបាន​គេ​រកឃើញ​ដំបូង​នៅក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង​កាលពី​ខែ​មករា​។​ចាប់តាំងពី​ពេលនោះ​មក វា​បាន​ក្លាយជា​ប្រភេទ​វីរុស​ធម្មតា​មួយ​នៅក្នុង​​ប្រទេស​ជាច្រើន រួម​មាន​អ៊ីស្រាអែល​និង​អឺរ៉ុប​។​

​ការ​សិក្សា​ខ្លះ​បង្ហាញថា វីរុស​រង​ប្រភេទ BA.4 និង BA.5 ឆ្លង​លឿន​ជា​វីរុស​បំប្លែង​ខ្លួន​ដើម​BA.2 តែ​នៅ​មិនទាន់​មាន​ភស្តុតាង​បញ្ជាក់​អំពី​ភាព​ធ្ងន់ធ្ង​ររបស់ពួក​វា​ទេ​។​

​ក្រសួង​សុខាភិបាល​វៀត​ណា​ម​បាន​និយាយថា ខ្លួន​បន្ត​តាមដាន​វីរុស​ប្រភេទ​ថ្មី​នេះហើយ​នឹង​ព័ត៌មាន​របស់​អង្គការ​សុខភាព​ពិភពលោក កែសម្រួល​និង​អនុវត្ត​វិធានការ​ដើម្បី​បង្ការ​និង​គ្រប់គ្រង​​ការឆ្លង​រាលដាល​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​៕

​ការលេចចេញ​វីរុស​ប្រភេទ​ថ្មី​នេះ​កើតឡើង​ចំ​ពេល​វៀតណាម​បាន​កត់ត្រា​ឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​សរុប​១៤២.០០០​នាក់​នៅ​ពីរ​ខែ​មកនេះ តែ​ចំនួន​ស្លាប់​ដោយកូវី​ដធ្លាក់ទាប​និង​ការ​ឆ្លងនៅ​អាច​គ្រប់គ្រង​បាន​