ដោយ:ពៅនិមល/ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ទំនិញខូចគុណភាព និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ១២៤,៤០ គីឡូក្រាម ត្រូវបានរកឃើញនៅរាជធានីភ្នំពេញ ខេត្តត្បូងឃ្នុំ និងខេត្តព្រះសីហនុ។