ប្រែ​សម្រួលៈ​បំណង​(​បាងកក​ប៉ុស្តិ៍​)៖ សម្ពន្ធមិត្ត​អង្គការ​ណា​តូ​នឹង​បង្កើន​កងកម្លាំង​ត្រៀមខ្លួន​អោយ​ដល់​ចំនួន​ជាង​៣០០.០០០​នាក់ នៅ​ពេល​ពួកគេ​ពង្រឹង​ការការពារ​របស់គេ​ក្នុង​ការឆ្លើយតប​នឹង​​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុ​យក្រែន នេះ​បើ​តាម​អ្វី​ដែល​ប្រធាន​សម្ពន្ធភាព​យោធា​លោក​ខាងលិច​នេះ​លោក ជេ​ន ស្តូល​ថិ​ន​ប៊ឺក បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​។​

​ស្តូល​ថិ​ន​ប៊ឺក បាន​និយាយថា នៅ​ជំនួប​កំពូល​នា​ថ្ងៃ​អង្គារ​នេះ លោក​រំពឹង​ថា​សម្ពន្ធមិត្តនានា​នឹង​ប្រកាស​កងកម្លាំង​ដើម្បី​ការពារ​សមាជិក​នៅ​ប៉ែក​ខាងកើត​

​មេដឹកនាំ​មក​ពី​សម្ពន្ធ​ភាព​យោធា​ដឹកនាំ​ដោយ​អាម៉េរិក​នេះ​នឹង​ជួបប្រជុំ​នៅ​ទីក្រុង​ម៉ា​ឌ្រី​ដ​ប្រទេស​អេ​ស្ប៉ាញ​ចាប់ពី​ល្ងាចថ្ងៃ​អង្គារ​នេះ សំរាប់​អ្វីដែល​លោក​ស្តូល​ថិ​ន​ប៊ឺក​បាន​និយាយ​ថា​នឹង​ជា​ជំនួប​កំពូល​«​ផ្លាស់​​ប្តូរ​»​មួយ​នៅ​ពេល​សម្ពន្ធភាព​យោធា​នេះ​ខិតខំ​ដោះស្រាយ​នឹង​ផល​បង្កឡើង​ពី​ការឈ្លានពាន​របស់​រុស្ស៊ី​ចូល​ក្នុងប្រទេស​ក្បែរ​ខាង​ខ្លួន​។​

​លោក​បាន​និយាយថា សម្ពន្ធមិត្ត​នឹង​បង្កើន​ក្បួនទ័ព​សំរាប់​ក្រុម​ប្រយុទ្ធ​របស់​គេ​នៅ​តាម​ប៉ែក​ខាងកើត​របស់​ណា​តូ អោយ​ដល់​កំរិត​កង​ព​ល​តូច ជា​អង្គភាព​ប្រយុទ្ធ​ដែលមាន​ទាហាន​ពី​៣.០០០​ទ​៥.០០០​នាក់ ហើយ​បង្កើន​កម្លាំង​ត្រៀមខ្លួន​អោយ​ដល់​ជាង​៣០០.០០០​នាក់​។​

​បន្ថែម​លើ​នេះ សព្វាវុធ​ធុន​ធ្ងន់ច្រើន​ទៀត រួមមាន​ប្រព័ន្ធ​ការពារ​អាកាស​នឹងត្រូវ​បញ្ជូន​ទៅ​កាន់​ខ្សែត្រៀម​ជួរមុខ ហើយ​កងកម្លាំង​ត្រូវ​បាន​ត្រៀម​ទុក​ជា​ស្រេច​សំរាប់​ការពារ​សមាជិក​អង្គការ​ណា​តូ​ណា​មួយ​នៅ​​ជាយ​ខាងកើត​។​

​លោក​ស្តូល​ថិ​ន​ប៊ឺក បាន​និយាយថា​«​ការរៀបចំ​ប៉ុន្មាន​ផ្នែក​ខាងលើ​ចូលរួម​ក្នុង​ការរុះរើ​កែសម្រួល​កងកម្លាំង​ការពារ​និង​រារាំង​ដ៏​ធំ​ជា​រួម​របស់​សម្ពន្ធមិត្ត​ចាប់តាំងពី​សង្គ្រាមត្រជាក់​»​។​

​អង្គការ​ណា​តូ​បច្ចុប្បន្ន​មាន​កងកម្លាំង​ត្រៀមខ្លួន​ប្រមាណ​៤០.០០០​ប៉ុណ្ណោះ​នៅ​ក្រោម​បញ្ជាការ​របស់​ខ្លួន​តែ​កងកម្លាំង​ប្រមាណ​៣០០.០០០​នាក់​មក​ពី​ផ្នែក​ផ្សេ​ងទៀត​អាច​នឹង​បញ្ចូល​ក្នុងក្រុម​នេះ​ក្នុងករណី​​គ្រា​អាសន្ន​។​

​មន្ត្រី​ណា​តូ​ម្នាក់​បាន​និយាយថា ប្រព័ន្ធ​ថ្មី​នេះ​នឹង​លេចចេញ​ជា​រូបរាង​ឡើង​នៅ​ឆ្នាំក្រោយ ដោយ​វា​នឹង​ធ្វើអោយ​ប្រសើរ​ឡើងលទ្ធភាព​របស់​សម្ពន្ធភាព​យោធា​នេះ​ក្នុង​ការឆ្លើយត​បនឹង​ការជូនដំណឹង​អាសន្ន​ក្នុង​​រយៈពេល​ខ្លី​បំផុត​ណាមួយ ទាំង​កងទ័ពជើងគោក អាកាស ជើង​ទឹក​និង​ក្រុមប្រឆាំង​សង្រ្គាមអេឡិចត្រូនិច​។​

​លោក​អគ្គលេខា​ណា​តូ ក៏​បាន​និយាយថា ក្នុងជំនួបកំពូលនេះក្រុម​មេដឹកនាំ​ណា​តូ​នឹង​ព្រមព្រៀងគ្នា​ថា​នឹង​បន្ថែម​ការគាំទ្រ​របស់​ណា​តូ​ដល់​អ៊ុ​យក្រែន ។​ជំនួយ​បន្ថែម​អាច​រួមមាន ឧបករណ៍​ទូរគមនាគមន៍ ប្រព័ន្ធ​ប្រឆាំង​ដ្រូ​ន​​និង​ប្រេងឥន្ធនៈ ហើយ​នឹង​ជួយកងកម្លាំង​អ៊ុយ​ក្រែន​អោយ​ចេះ​ប្រើ​សព្វាវុធ​ស្តង់ដា​ណា​តូ​ផងដែរ​៕

​ណា​តូ​បាន​បង្កើន​កងកម្លាំងរ​បស់​ខ្លួន​នៅ​ភាគ​ខាងកើត​នៃ​សម្ពន្ធភាព​នេះ​ចាប់តាំងពី​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​បញ្ជា​ទ័ទ​ចូល​ឈ្លានពាន​អ៊ុយ​ក្រែន​ដំបូង​ចាប់​យក​តំបន់​គ្រី​ម៉េ​មក​ធ្វើ​ជា​ឧបសម្ពន្ធ​របស់​ខ្លួន​