ដោយៈ អង្កា​រ៍​ហេង / ភ្នំពេញៈ ជនសង្ស័យ​ចំនួន ប្រាំ​នាក់ ដែល​សកម្ម​ខាង​ឆក់យក​ទ្រព្យ សម្បត្តិ របស់​ប្រជាពលរដ្ឋ តាម​ដងផ្លូវ ត្រូវបាន​សមត្ថកិច្ច​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ បញ្ជូន​ខ្លួន​ទៅ សាលាដំបូង រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២២​។​

​សមត្ថកិច្ច បានឱ្យដឹងថាៈ ជនសង្ស័យ ជា​ក្មេងប្រុស ទាំង​ប្រាំ​នាក់​នោះ មានៈ ១-​ឈ្មោះ អ៊ិន ចំរើន អាយុ​១៧​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ , ២-​ឈ្មោះ ម៉ន ម៉េង​ឡុង ហៅ​រ៉ុង អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស , ៣-​ឈ្មោះ ង៉ែត តុលា អាយុ​១៨​ឆ្នាំ មុខរបរ ជាង​ជួសជុល​រថយន្ត ។ ទាំងបី​នាក់​នេះ មាន​ទីលំនៅ ភូមិ​ត្រពាំង ថ្លឹង ២ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ៤-​ឈ្មោះ ហៃ សុខ​ហេង អាយុ​១៧​ឆ្នាំ មុខរបរ សិស្ស មាន​ទីលំនៅ​ភូមិ​ថ្មគោល​២ សង្កាត់​ចោមចៅ​២ និង ៥-​ឈ្មោះ កែវ ហេង​លាប អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ ភូមិ​ថ្មគោល​១ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​សមត្ថកិច្ច បានបញ្ជាក់​ថាៈ ជនសង្ស័យ​ខាង​លើ​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​បាន កាលពី​ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ​២០២២ នៅ​សង្កាត់​ចោមចៅ​ទី​១ ហើយ​បាន​នាំទៅ​សាកសួរ នៅ​ផ្នែក​ជំនាញ​ខណ្ឌ​។ លុះ​មកដល់​ព្រឹក​ថ្ងៃទី​២៨ នេះ សមត្ថកិច្ច​ជំនាញ បាន​បញ្ជូន​ខ្លួន​ទៅ សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត ៕/V​