ដោយៈ បាយ័ន / សៀមរាបៈ ក្រុម​អ្នកបច្ចេកទេស អាជ្ញាធរ​ជាតិ​អប្សរា កំពុងដំណើរការ ជួសជុល តួ​ប៉ម​ទី​៧ ដែល​សាង​ឡើង​ពី​ឥដ្ឋ ស្ថិតនៅ​ផ្នែក​ខាងជើង ប្រាសាទបាគង ដែលមាន​សភាព​ទ្រុឌទ្រោម កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្លាំង ។ ការងារ​ជួសជុល ដែល​បានចាប់ផ្តើម ពី​ខែមីនា ឆ្នាំ​២០២២ មក​នោះ បច្ចុប្បន្ន សម្រេចបាន ៩០ ភាគរយ​ហើយ​។ អាជ្ញាធរ​ជាតិ​អប្សរា បាន​និយាយ​ឱ្យដឹង នៅ​រសៀល ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២២ នេះ​។​

​អាជ្ញាធរ​ជាតិ​អប្សរា បាន​និយាយ​ឱ្យដឹងទៀតថាៈ ចំពោះ​ការងារ​ដែល​នៅ​សេសសល់​មួយចំនួន ដូចជា ជួសជុល​ពង្រឹង​រចនា​សម្ព័ន្ធ​ឥដ្ឋ​ជញ្ជាំង តួ​ប្រាសាទ ផ្នែក​ខាងលើ និង​បិទ​ស្នាម​ប្រេះ តាម​ជញ្ជាំង ដើម្បី​ការពារ​ជម្រាប​ទឹក គ្រោង​នឹង​បញ្ចប់ មុន​ដំណាច់ឆ្នាំ​២០២២ ខាងមុខ​៕/V​