ប្រែសម្រួល : កញ្ញាដាលីស (អេស៊ាវ័ន) ៖ ម៉ាត់ ធឺនណឺ (Matt Turner) បានចូលរួមជាមួយ Arsenal ជាផ្លូវការក្នុងតម្លៃ ៥,៧៥ លានផោនក្នុងការផ្ទេរពីក្លិប New England Revolutionរបស់សហរដ្ឋអាម៉េរិក។
ជាមួយនឹងឯកសារបានបំពេញរួចកាលពីខែកុម្ភៈ កីឡាករអាម៉េរិករូបនេះបានបញ្ចប់រដូវកាលក្របខ័ណ្ឌ MLS មុនពេលការផ្ទេរឆ្លងសមុទ្រអាត្លង់ទិកនេះ។
គណនី Twitter របស់ Arsenal បានបញ្ជាក់ថា អ្នកចាំទីអាយុ ២៨ ឆ្នាំទីបំផុតបានមកដល់ទីក្រុងឡុងដ៍កាលពីថ្ងៃសុក្រ។
ក្រុមកាំភ្លើងធំបានសរសេរថា “ពី New Jersey មកកាន់ទីក្រុងឡុងដ៍ភាគខាងជើង…សូមស្វាគមន៍ការមកដល់ផ្ទះ ម៉ាត់ ធឺនណឺ”។
ក្លឹបបានបញ្ជាក់ថា រូបគេនឹងពាក់អាវលេខ ៣០ សម្រាប់ Arsenal ហើយអាចចូលរួមហ្វឹកហាត់មុនបើករដូវកាលភ្លាមៗតែម្តង។
អ្នកចាត់ការទូទៅក្រុម Arsenal លោក មីគែល អាតិតា បានប្រាប់វេបសាយរបស់ក្លិបថា “ម៉ាត់គឺជាអ្នកចាំទីមានបទពិសោធន៍ ដែលនឹងនាំមកនូវគុណភាពខ្ពស់ដល់ក្រុមរបស់យើង។គាត់បានបង្ហាញនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះទាំងនៅក្នុងក្របខ័ណ្ឌ MLS និងកម្រិតអន្តរជាតិជាមួយសហរដ្ឋអាម៉េរិកថាគាត់ជាអ្នកចាំទីដែលនឹងផ្តល់ឱ្យយើងនូវភាពរឹងមាំបន្ថែមទៀតមុននឹងចាប់ផ្តើមរដូវកាលក្រោយ”៕
ម៉ាត់ ធឺនណឺ ក្លាយជាកីឡាករ Arsenal ជាផ្លូវការ