​ដោយៈ​ទេ​ពល​ង្រី / កំពង់ឆ្នាំងៈ ស្ត្រី​ម្នាក់ បាន​រងរបួស​បាក់ជើង​ទាំងពីរ ដោយសារ​អ្នកជិះ​ម៉ូតូ បុក​កង់​របស់គាត់ ក្នុងទិសដៅ​បញ្ច្រាស​គ្នា នៅវេលា​ម៉ោង ១១​និង​១០​នាទី ព្រឹក​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២២ នៅលើ​ផ្លូវជាតិ​លេខ​៥៣ ក្នុងភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង​។​

​ប្រជាពលរដ្ឋ នៅ​កន្លែងកើតហេតុ បាន​ប្រាប់​ឲ្យ​ដឹងថាៈ ក្នុង​ហេតុការណ៍​នេះ យុវជន ជា​អ្នកបើក​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រៃវែង 1P9847 មាន​អាយុ ប្រមាណ ២៥​ឆ្នាំ រស់នៅ​ផ្សារ​ក្រោម សង្កាត់​ផ្សារឆ្នាំង បាន​បើក​ម៉ូតូ ក្នុងទិសដៅ​ពី​ខាងកើត ទៅខាង​លិច ក្នុង​ល្បឿន​លឿន​។ លុះ​មកដល់​ចំណុចកើតហេតុ ម៉ូតូ​នោះ ក៏បាន​រេ​ចង្កូត ទៅខាង​ឆ្វេង ចូល​គន្លង​ផ្លូវ​ម្ខាង​ទៀត ហើយក៏​បាន​បុក​កង់​ស្ត្រី មាន​អាយុ​ជាង ៦០ ឆ្នាំ ដែល​ស្ដ្រី​នោះ ធ្វើ​ការងារ​ជាមួយ​តា ឈៀន កាប់​ជ្រូក នៅ​ភូមិ​ចំការ​តា​ម៉ៅ ឃុំ​ស្រែ​ថ្មី បណ្តាល​ឲ្យ​ស្ត្រី​នោះ បាក់ជើង​ទាំងពីរ រងរបួស​ធ្ងន់ធ្ងរ ចំណែក​យុវជន ជា​អ្នកបើក​ម៉ូតូ រងរបួស​ស្រាល​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​ចរាចរណ៍ ក្រុង​កំពង់ឆ្នាំង ក៏បាន​ទូរស័ព្ទ​ហៅ រថយន្ត​សាមុយ របស់​មន្ទីរពេទ្យ​ខេត្ត មក​ដឹក​ស្ត្រី​រង គ្រោះ ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង​។​

​នៅ​កន្លែងកើតហេតុ សមត្ថកិច្ច​ជំនាញ បាន​វាស់វែង​តាម​នីតិវិធី​។ ចំណែក ម៉ូតូ និង​កង់ ត្រូវបាន​សមត្ថកិច្ច យកទៅ​រក្សាទុក នៅ​អធិកា​រដ្ឋា​នគរបាល ក្រុង​កំពង់ឆ្នាំង ដើម្បី​កសាង សំណុំរឿង ចាត់ការ​តាមផ្លូវ​ច្បាប់​៕/V​