ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
អាបុច្ឆា
(— ប៉ុច-ឆា)
នាមសព្ទ
(បា. ; សំ. អាប្ឫច្ឆា) ការសួរនាំឬសន្ទនារកគ្នាដោយរាក់ទាក់, ដោយរួសរាយ
បានធ្វើអាបុច្ឆារកគ្នាអស់កន្លះម៉ោង ។
ការលា (អាបុច្ឆនៈ)
ធ្វើអាបុច្ឆា ។
ចេតិយ
(ចេដី ឬ ចែដី)
នាមសព្ទ
(បា.; សំ. ចៃត្យ) ទីដែលគេគោរពបូជា គឺទីណាមួយ ទោះមានដើមឈើធំជាប្រធានជាទីសម្គាល់ក្ដី, មានថ្មធំៗ ជាទីចំណាំក្ដី ។ល។ ដែលអ្នកផងគេសន្មត គេជឿថាជាទីស័ក្ដិសិទ្ធិ គេតែងធ្វើសក្ការបូជាគោរព ក៏ហៅថា ចេតិយទាំងអស់; តែក្នុងប្រទេសយើងសព្វថ្ងៃនេះ ចំពោះតែគារវវត្ថុ ដែលគេកដោយឥដ្ឋជាដើម សម្រាប់តម្កល់ព្រះសារីរិកធាតុនៃព្រះសម្មាសម្ពុទ្ធជាដើម នោះទើបហៅថា ចេតិយ (ខ្មែរហៅ ចៃដី ក៏មាន, ហៅក្លាយជា ចាយដី ក៏មាន); គួរសរសេរ ចេតិយ ឬ ចៃដី ។
ពាលុកចេតិយ
(ពាលុកៈចេដីឬវាលុកៈ—)
នាមសព្ទ
( បា. វាលុកា + ចេតិយ ) ចេតិយខ្សាច់ គឺគំនរខ្សាច់ដែលគេពូនកជារាងចេតិយ ។
កំពូល
នាមសព្ទ
ចុងបំផុតខាងលើ
កំពូលភ្នំ, កំពូលចេតិយ ។ កំពូលនគរ ឬ កំពូលរាស្ត្រ គឺម្ចាស់ផែនដី ។ កំពូលស្រី គឺស្រីដែលឆ្នើមជាងគេ ។
ជើងកោស
នាមសព្ទ
ឋានរងខឿនឬជញ្ជាំងវិហារ, ចេតិយជាដើម
ជើងកោសវិហារ ។