​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ជំរំ​

​នាមសព្ទ​

​ទី​សម្រាប់​ជ្រក​អាស្រ័យ​បណ្ដោះអាសន្ន ធ្វើ​ដោយ​មែកឈើ ស្លឹកឈើ​ឬ​ចំបើង ។​

​រំជំរំជែង​

​កិរិយាសព្ទ​

​កក្រើករំពើក​បោក​បាច​ខ្លាំង ឬ​យោគ​យោល​ខ្ជោលៗ​បោក​បាច​ខ្លាំង ( ចំពោះតែ​រលក​ធំៗ )
​រលក​ធំៗ រំជំរំជែង​បោក​បែក​ផ្កាត្រែង​គគ្រេងគគ្រាំ ( ព​. ទេ​. ឬ ព​. កា​. ) ។​

​ជុំរុំ​

​កិរិយាវិសេសន៍​

​ដែល​ជួបជុំ​មូលគ្នា​ឥតមាន​សល់​ម្នាក់​
​ភ្ញៀវ​បានមក​ជុំរុំ​អស់ហើយ​; កុំអាល​និយាយ​ការណ៍ ចាំ​ឲ្យ​ជុំរុំ​គ្នា​សិន ។​

តាករ៉ាក​

​គុណសព្ទ​

​ដែល​រខាក​សាកត្រាក​
​ដំបូល​ប្រក់​ស្លឹក​តាករ៉ាក​, ខ្ទម​តាករ៉ាក​, ជំរំ​តាករ៉ាក ។​

​តែនតិ៍​

(​តែ​ន​)

​នាមសព្ទ​

(​អ​. តេន​តិ៍ Tent, បារ​. តង់​តិ៍ Tente) ជំរំ​សំពត់​ខ្ចោប គឺ​ជំរំ​ឬ​បារាំ​ដែល​ធ្វើ​ដោយ​សំពត់​ក្រាស់ ក្របួច​ខាងលើ​ខ្ពស់​ឡើង ខាងក្រោម​រីក​គាយ​, សម្រាប់​បាំង​កម្ដៅថ្ងៃ​និង​ភ្លៀង (​ប្រដាប់​ប្រើការ​បណ្ដោះអាសន្ន​មួយដង​មួយ​កាល​)
​ពួកកម្មករ​លើក​តែ​ន​ត៍​ពេញ​ទាំង​វាល ។​