​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ទុស្សកុដិ​

(​ទុ​ស​-​សៈ​កុ​ត​)

​នាមសព្ទ​

​ខ្ទម ឬ​ជំរំ​សំពត់​, ជំរំ​ដែល​គេ​យក​សំពត់​មក​ពាស​ប្រក់​ធ្វើជា​ដំបូល សម្រាប់​សំចត​នៅ​ជា​បណ្ដោះអាសន្ន​
​ពួកកម្មករ​ជ្រក​ក្នុង​ទុស្សកុដិ ។​

​រខាក​

គុណសព្ទ​

​តាករ៉ាក​, រហែករហោក​
​ដំបូល​រខាក​, ផ្ទះ​រខាក​, សំពត់​ស្ដើង​រខាក ។​

​ចចាកអារ៉ាក​

​កិរិយាសព្ទ​

​សំដែង​អាការ​រាក់ទាក់​គួរសម​ដោយ​វាចា​, បញ្ចេញ​សំដី​រួសរាយ​ទៅកាន់​ភ្ញៀវ ។​

​រង៉ាក់រង៉ើក​

​កិរិយាវិសេសន៍​

​ប៉ផ្ងាក់ប៉ផ្ងើក​ដោយ​រលា​ក់​ខ្លាំង​
​ជិះ​រទេះគោ​រលាក់​រង៉ាក់រង៉ើក ខ្ញុំ​ចេះតែ​វិលមុខ ។​

រម៉ាំងរម៉ោក​

​កិរិយាវិសេសន៍​

​ដែល​ច្រឡោះបោះ​ខ្ជាំ​ងៗ​ម៉ាំងៗ ម៉ោ​កៗ​
​និយាយ​រម៉ាំងរម៉ោក​; សម្ដី​រម៉ាំងរម៉ោក ។​

​គុណសព្ទ​

​ដែល​ច្រឡោះបោះ​ខ្ជាំ​ងៗ​ម៉ាំងៗ ម៉ោ​កៗ​
​និយាយ​រម៉ាំងរម៉ោក​; សម្ដី​រម៉ាំងរម៉ោក ។​