ដោយៈ​តាកែវ​-សរិទ្ធ/​តាកែវៈ ករណី​ឃាតកម្ម​ដ៏​សាហាវ​មួយ​បន្សល់ទុក​ក្មេង​កំព្រា​ពីរ​នាក់ ដោយសារ​ប្តី​ញៀន​ថ្នាំ​ម្នាក់ បាន​យក​ពូថៅ​កាប់​ទៅលើ​ប្រពន្ធ​ចំនួន​ពីរ​ពូថៅ​ចំ ក បណ្តាលអោយ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង រួច​យក​សព​ប្រពន្ធ​ដុត ហើយ​បាន​យក​ពូថៅ​អារ ក ធ្វើអត្តឃាត​ខ្លួនឯង​ជា​ក្រោយ ។

​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​នគ​របាល​ស្រុក​ត្រាំកក់ បានអោយដឹងថា ហេតុការណ៍​ឃាតកម្ម​ដ៏​សាហាវ​នេះ​បាន​កើ​ឡើង នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២២ នៅវេលា​ម៉ោង​០៩:៣០​នាទី ព្រឹក បង្កឡើង​ដោយ​ឈ្មោះ ញឺ​ង ណុប ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ស្ថិតនៅ​ភូមិ​ក្របីព្រៃ ឃុំ​សំរោង ស្រុក​ត្រាំកក់ ខេត្តតាកែវ ។​

​តាម​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​នគរបាល​ស្រុក​ត្រាំកក់ បាន​សហការ​ជាមួយ​អាជ្ញាធរ និង គ្រូពេទ្យ បាន​ពិនិត្យ និង​មានការ​បំភ្លឺ​ពីសា​ក្សី សាកសព​ខាងលើ​ពិតជា​បាន​ស្លាប់​ដោយសារ​ការ កាប់​និង​ដុត រួច​ធ្វើអត្តឃាត​ខ្លួនឯង​ពិតប្រាកដ​មែន​៕​