ខ្យល់​ខ្លាំង រលក​សមុទ្រ​ខ្ពស់ៗ និង​ភ្លៀង​ច្រើន ដោយសារ​ឥទ្ធិពល​វិ​សម្ពាធ នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​
​ដោយៈ ប​.​ខុន / ភ្នំពេញៈ សម្ពាធ​ទាប​សកម្ម (Active low) នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង កាលពី​ថ្ងៃទី​២៨ បាន​វិ​វត្ត​ទៅជា​វិ​សម្ពាធ ធី​ឌី (TD) នៅ​ថ្ងៃទី​២៩ ខែមិថុនា ហើយ​វា​អាច​ក្លាយ ទៅជា​កូន​ព្យុះ នៅ​ថ្ងៃទី​១ ខែកក្កដា ដោយ​ដើរកាត់​លើ​កោះ​ហៃណាំ ចូលទៅក្នុង​ឈូង​សមុទ្រ តុងកឹង មុននឹង​ទៅដល់​ដីគោក នៅ​ម្តុំ​ព្រំប្រទល់​ប្រទេស​វៀតណាម និង​ប្រទេស​ចិន​។ បាតុភូត នេះ នឹង​បង្កឱ្យមាន​ខ្យល់​ខ្លាំង រលក​សមុទ្រ​ខ្ពស់ៗ និង​មាន​ភ្លៀង​ធ្លាក់​ច្រើន នៅ​តំបន់​មាត់ សមុទ្រ តំបន់​ខ្ពង់រាប​ភាគ​ខាងជើង និង​ភាគ​ឦសាន​។​