ដោយ:ទេព មង្គល / ភ្នំពេញ: ក្រសួងសុខាភិបាល នៅថ្ងៃនេះ បានប្រកាសជូនព័ត៌មានថា មានអ្នកឆ្លងជំងឺ កូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង ចំនួន ១០នាក់ , ជាសះស្បើយ គ្មាន និងគ្មានអ្នកស្លាប់ថ្មី ។ ក្នុងនេះ ករណី ឆ្លងសហគមន៍ ៨ នាក់ (ជាករណីសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) , ករណីនាំចូលថ្មី ពីក្រៅប្រទេស ២ នាក់។

បើគិតចាប់ពីថ្ងៃទី៨ ឧសភា មកដល់ថ្ងៃ ២៧ មិថុនា គឺមានរយ:ពេល ៥១ថ្ងៃ ជាប់គ្នា ដែលគ្មានអ្នក​ឆ្លងជំងឺកូវីដ -១៩ ថ្មី ។ ប៉ុន្តែនៅថ្ងៃទី២៨ គឺមានអ្នកឆ្លងជំងឺកូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង ជាថ្មី​ឡើងវិញ ចំនួន ១០ នាក់ នេះ។

គិតត្រឹមព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ នេះ កម្ពុជា មានអ្នកឆ្លង សរុប ១៣៦.២៧២ នាក់ , អ្នកជាសះស្បើយ ១៣៣.២០៦ នាក់ និងអ្នកស្លាប់ ៣.០៥៦ នាក់។ ករណីឆ្លងសហគមន៍ សរុប ១៤.៤៦៧ នាក់ , ករណីនាំចូល ពីក្រៅប្រទេស សរុប ២១.២២១ នាក់។

សូមអានសេចក្ដីជូនព័ត៌មាន ដូចមានខាងក្រោម៖