ក្រសួងសុខាភិបាល នៅថ្ងៃនេះ បានប្រកាសជូនព័ត៌មានថា មានអ្នកឆ្លងជំងឺ កូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង ចំនួន ១០នាក់ , ជាសះស្បើយ គ្មាន និងគ្មានអ្នកស្លាប់ថ្មី ។ ក្នុងនេះ ករណី ឆ្លងសហគមន៍ ៨ នាក់ (ជាករណីសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) , ករណីនាំចូលថ្មី ពីក្រៅប្រទេស ២ នាក់។ បើគិតចាប់ពីថ្ងៃទី៨ ឧសភា មកដល់ថ្ងៃ ២៧ មិថុនា គឺមានរយ:ពេល ៥២ថ្ងៃ ជាបៗគ្នា ដែលគ្មានអ្នក​ឆ្លងជំងឺកូវីដ-១៩ ថ្មី ។ ប៉ុន្តែមកដល់ថ្ងៃទី២៨ មិថុនា គឺមានអ្នកឆ្លងជំងឺ កូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង ដែលសម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​សារ​បន្ទាន់ អំពី​ការរកឃើញ​អ្នក​ឆ្លង​កូ​វីដ ១៩ នៅក្នុង​ប្រទេស​កម្ពុជា ជាថ្មី​ឡើងវិញ នៅថ្ងៃនេះ ។

Jun 29, 2022

កូវីដ-១៩៖ ថ្ងៃនេះ គឺ៥២ថ្ងៃហើយ មានអ្នកឆ្លងថ្មី ១០នាក់, ជាសះស្បើយ គ្មាន, ស្លាប់ថ្មី គ្មាន ក្រោយពីគ្មានអ្នកឆ្លង ៥២ ថ្ងៃជាប់គ្នា កន្លងមក

ដោយ:ទេព មង្គល / ភ្នំពេញ: ក្រសួងសុខាភិបាល នៅថ្ងៃនេះ បានប្រកាសជូនព័ត៌មានថា មានអ្នកឆ្លងជំងឺ កូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង ចំនួន ១០នាក់ , ជាសះស្បើយ គ្មាន និងគ្មានអ្នកស្លាប់ថ្មី ។ ក្នុងនេះ ករណី ឆ្លងសហគមន៍ ៨ នាក់ (ជាករណីសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) , ករណីនាំចូលថ្មី ពីក្រៅប្រទេស ២ នាក់។ បើគិតចាប់ពីថ្ងៃទី៨ ឧសភា មកដល់ថ្ងៃ ២៧ មិថុនា គឺមានរយ:ពេល ៥២ថ្ងៃ ជាបៗគ្នា ដែលគ្មានអ្នក​ឆ្លងជំងឺកូវីដ-១៩ ថ្មី ។ ប៉ុន្តែមកដល់ថ្ងៃទី២៨ មិថុនា គឺមានអ្នកឆ្លងជំងឺ កូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង ដែលសម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​សារ​បន្ទាន់ អំពី​ការរកឃើញ​អ្នក​ឆ្លង​កូ​វីដ ១៩ នៅក្នុង​ប្រទេស​កម្ពុជា ជាថ្មី​ឡើងវិញ នៅថ្ងៃនេះ ។

គិតត្រឹមព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ នេះ កម្ពុជា មានអ្នកឆ្លង សរុប ១៣៦.២៧២ នាក់ , អ្នកជាសះស្បើយ ១៣៣.២០៦ នាក់ និងអ្នកស្លាប់ ៣.០៥៦ នាក់។ ករណីឆ្លងសហគមន៍ សរុប ១៤.៤៦៧ នាក់ , ករណីនាំចូល ពីក្រៅប្រទេស សរុប ២១.២២១ នាក់។

សូមអានសេចក្ដីជូនព័ត៌មាន ដូចមានខាងក្រោម៖