ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនី មកពីពុទ្ធិកសាកលវិទ្យាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគ្រងជាជើងឯកកីឡាវាយកូនឃ្លីលើតុ ក្នុងការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សា ឆ្នាំ២០២២ លើប្រភេទកីឡាវាយ កូនឃ្លីលើតុ ។
លោក ព្រុំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីពិធីបិទជាផ្លូវការ នូវការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សា ឆ្នាំ២០២២ លើប្រភេទកីឡាវាយ កូនឃ្លីលើតុ នៅទីលានសហព័ន្ធកីឡាវាយកូនឃ្លីលើតុ នៃពហុកីឡដ្ឋាន ជាតិអូឡាំពិក នៅថ្ងៃទី២៩ ខែមិថុនា នេះ
លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនឃ្លីលើតុ បានមានប្រសាសន៍ថាៈ ការប្រកួតចំនួន ៨ គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន រួមមាន វិទ្យាស្ថានបច្ចេកទេសកម្ពុជា វិទ្យាស្ថានខេមអេដ វិទ្យាស្ថានសិក្សាដើម្បីភាពជោគជ័យ សាកលវិទ្យាល័យបាត់ដំបង បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យ អន្តរជាតិផារ៉ាហ្គន និងពុទ្ធិកសាកលវិទ្យាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
ចំណែកការប្រកួត មានកីឡាករ-កីឡាការិនី ចូលរួមប្រកួត សរុបចំនួន ៤០នាក់ (ប្រុស ៣៦ នាក់ ស្រី ៤ នាក់) ។
លោកបានបន្តថាៈ ការប្រកួតខាងលើនេះ ក្រុមកីឡាករ-កីឡាការិនី មកពីពុទ្ធិកសាកល វិទ្យាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដណ្តើមបានមេដាយមាស ២ គ្រឿង និងមេដាយប្រាក់ ២ គ្រឿង ឈរតំណែងជើងឯក បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដណ្តើមបានមេដាយមាស ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ឈរតំណែងជើងឯករង និងចំណាត់ថ្នាក់លេខ៣ វិទ្យាស្ថានសិក្សាដើម្បីភាពជោគជ័យ ទទួលបានមេដាយមាស ១គ្រឿង ៕/V