ទារក​ម្នា​ក់កើត​នៅលើ​រថភ្លើង​នៅ​ទីក្រុង​ប៉ារីស នឹង​ទទួល​បានការ​ជិះ​រថភ្លើង​ឥតគិតថ្លៃ​រហូតដល់​រូបគេ​មាន​អាយុ ២៥ ឆ្នាំ​

1206
ចែករម្លែក

​ទារក​ម្នាក់​ដែល​កើត​នៅលើ​រថភ្លើង​មួយ​ក្នុង​ទីក្រុង​ប៉ារីស កាលពី​ថ្ងៃ​ចន្ទ ទី​១៨ មិថុនា បានទទួល​ការ​ជិះ​រថភ្លើង​ដោយ​ឥតគិតថ្លៃ​រហូតដល់​ក្មេង​នេះ​មាន​អាយុ ២៥ ឆ្នាំ​។​

​ក្រុមហ៊ុន RATP បានចាប់ផ្តើម​បង្ហោះ​សារ​ជា​លើកដំបូង​ថា អ្នកដំណើរ​ជា​អ្នក​ឆ្លងទន្លេ​ម្នាក់​ត្រូវបាន​នាំយកទៅ​ដាក់​នៅ​ស្ថានីយ៍​អូ​បឺ នៅ​ភាគ​កណ្តាល​ទីក្រុង​ប៉ារីស​។​

​ប៉ុន្ដែ​ក្រោយមក​ពួកគេ​ក៏បាន​បង្ហោះ​សារជាថ្មី​ថា ការធ្វើដំណើរ​ត្រូវបាន​ផ្អាក ជុំវិញ​ការ​សម្រាល​ទារក​ម្នាក់​ដោយ​មិនបាន​រំពឹងទុក​។​

​ហើយ​ពួកគេ​ក៏បាន​អបអរ​ម្ដាយ និង​ផ្ដល់​ការ​ជិះ​រថភ្លើង​ដោយ​មិន​គិតថ្លៃ​ដល់​ទារក​នេះ​ទៀតផង​។ ទារក​នោះ​កើត​នៅ​ម៉ោង ១១ និង ៤០ នាទី ដោយមាន​អ្នកដំណើរ​ជាច្រើន​ជួយ​សម្រាល​ឱ្យ​ស្ដ្រី​ជា​ម្ដាយ​រូបនោះ ក៏​ដួច​ជា​ក្រុម​សង្គ្រោះបន្ទាន់ និង​បុគ្គលិក​លើ​រថភ្លើង​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

ទារក​ម្នាក់នេះ​នឹង​ទទួល​បានការ​ជិះ​រថភ្លើង​ឥតគិតថ្លៃ​ពី​ក្រុមហ៊ុន RATP រហូតដល់​រូបគេ​មាន​អាយុ ២៥ ឆ្នាំ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ