រឿង​ចោទប្រកាន់​លើ​គណបក្ស​ប្រជាជន​៖ តុលាការ នឹង​កោះហៅ​ជនសង្ស័យ ឈ្មោះ សុន ឆ័យ ឲ្យ​ចូល​បំភ្លឺ ជា​លើក​ទី​២
​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ តុលាការ នឹង​ចេញ​ដីកា​កោះហៅ ជនសង្ស័យ​ឈ្មោះ សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើងទៀន ឲ្យ​ចូលខ្លួន​ឆ្លើយបំភ្លឺ ជា​លើក​ទី​២ ចំពោះមុខ​អយ្យការ បន្ទាប់ពី​លោក សុន ឆ័យ មិនបាន​ចូលខ្លួន​ឆ្លើយបំភ្លឺ នៅ​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២ នេះ​។​ លោក សុន ឆ័យ បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា តាំងពី​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២២ បន្ទាប់ពី​ការនិយាយ​ចោទប្រកាន់ ទៅលើ​គណបក្ស​ប្រជាជន​កម្ពុជា និង​បំភ្លៃ​ជុំវិញ​ដំណើរការ បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ ២០២២​។​