ដោយៈតារារិទ្ធៈ(ភ្នំពេញ)សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានឲ្យអនុញ្ញាតឲ្យលោក Gotaro Ogawa អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាចូលជួបសំដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិ ភាពរាជធានីភ្នំពេញនាព្រឹកថ្ងៃទី៣០ខែមិថុ នាឆ្នាំ២០២២ ។

បើតាមលោក អ៊ាង សុផ្លែត ជំនួយការផ្ទាល់សម្តេចតេជោបានប្រាប់អ្នកសារព័ត៌មានថាលោក Gotaro OGAWA បានជំរាបជូន សម្តេចតេជោថាលោកពិតជាមានសេចក្តី រាករីយណាស់ដែលបានអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជាសាជាថ្មីម្តងទៀត។

លោកបានបន្តថាកន្លងមកលោកធ្លាប់តែបានលឺថារាល់ពេលមិត្តភក្តិមកដល់កម្ពុជាពួកគេបានឃើញនូវភាពខុសប្លែងភាពរីក ចំរើន ការរីកដុះដាលនៃសំណង់អគារថ្មីៗនិងខ្ពស់ៗក្នុងប្រទេសកម្ពុជាប៉ុន្តែនៅពេលនេះលោកឃើញជាក់និងភ្នែកកម្ពុជាពិតជាមានការរីកចំរើនមានការអភិវឌ្ឍយ៉ាងខ្លាំង បើធៀបទៅនិងឆ្នាំ ២០០៣ ក្នុងពេលដែលរូបលោកបញ្ចប់អាណត្តិបេសកកម្មការទូត និងចាកចេញពីកម្ពុជា។

ក្នុងជំនួបគ្នានោះលោកបានសំដែងនូវការអបអរសាទរជូនចំពោះសម្តេចតេជោចំពោះការអភិវឌ្ឍរីកចំរើនទាំងអស់នោះដែលជាលទ្ធផលនៃការដឹកនាំដ៏ឈ្លាសវៃនិងត្រឹមត្រូវរបស់សម្តេចតេជោនិងបានគោរពជំរា បជូនសម្តេចតេជោបន្ថែមថាបើទោះបីជាលោកបញ្ចប់បេសកកម្មការទូតនិងចាកចេ ញពីប្រទេសកម្ពុជាក៏ពិតមែនប៉ុន្តែបេះដូងរបស់លោកនៅតែស្ថិតនៅជាមួយកម្ពុជាជានិច្ចជាអាទិ៍នៅពេលនេះលោកកំពុងតែចូលរួមចំណែកជួយដល់កម្ពុជាលើវិស័យ ទី១ជួយដល់និស្សិតកម្ពុជាលើវិស័យអប់រំតាមរយៈការបណ្តុះបណ្តាលផ្នែកភាសា ផ្នែកស្រាវជ្រាវ និងផ្នែកវប្បធម៌ ទី២ផ្នែកច្បាប់ទី៣លើវិស័យកីឡាយូដូដែលនឹងជូយកម្ពុជាសំរាប់ចូលរួមប្រកួតកីឡាស៊ីហ្កេមក្នុងឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ជាការឆ្លើយតបសម្តេចតេជោនាយករដ្ឋ មន្រ្តីមានប្រសាសន៍ថ្លែងនូវអំណរគុណជូនចំពោះ Gotaro OGAWA ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការពង្រីកពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរផងនិងការអភិវឌ្ឍប្រទេសកម្ពុជាផងហើយនៅពេលនេះបន្តជួយដល់កម្ពុជាជាពិសេសលើវិស័ យបណ្តុះបណ្តាលធនធានមនុស្សដែលជាអាទិភាពរបស់កម្ពុជា។

ក្នុងជំនួបគ្នានោះសម្តេចតេជោបានស្នើសុំលោក Gotaro OGAWA ជួយដល់កម្ពុ ជាលើវិស័យកីឡាយូដូដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់សំរាប់ប្រកួតកីឡាយូដូក្នុងព្រឹត្តិការណ៍នៃការប្រកួ តកីឡាស៊ីហ្កេមខាងមុខ ៕