ដោយៈតារារិទ្ធ(ភ្នំពេញ)សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាអនុញ្ញាតឱ្យលោ កបណ្ឌិត Takeshi kasai នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីកនៃអង្គការសុខភាពពិភពលោក (WHO) ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិ ភាពនៅព្រឹកថ្ងៃទី៣០មិថុនា។

លោក អ៊ាង សុផល្លែត ជំនួយការសម្ដេច តេជោបានឱ្យដឹងថានៅក្នុងជំនួបនេះលោកបានគោរពជម្រាបជូនសម្ដេចតេជោថាសូមសម្ដែងនូវការគោរពនិងទទួលស្គាល់ចំពោះ វីរភាពដឹកនាំរបស់សម្ដេចតេជោក្នុងការដឹក នាំប្រយុទ្ធប្រឆាំងជំងឺcovid-19 ជាមួយនឹង កិច្ចប្រឹង ប្រែងយ៉ាងយកចិត្តទុកដាក់និងការប្រឹងប្រែងយ៉ាងសកម្មរបស់លោមរដ្ឋមន្ត្រីក្រសួងសុខាភិបាលមន្រ្តីសុខាភិបាលយុវ ជនស្ម័គ្រចិត្តនិងប្រជាជនកម្ពុជា។

លោកសូមគោរពសម្ដែងនូវការអបអរសាទ រជូនចំពោះសម្ដេចតេជោនិងរាជរដ្ឋាភិបាល កម្ពុជាដែលទទួលបានជោគ ជ័យក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ19 ។ លោកបានធ្វើការកត់សម្គាល់៣ចំណុចរួមមាន៖ ទី ១.កម្ពុជាដើរតួជាគំរូនៅក្នុងក្របខ័ណ្ឌតំបន់និងពិភពលោកក្នុងការចាក់វ៉ាក់សាំងជូនប្រ ជាជន។ទី២.កម្ពុជាជាប្រទេសគំរូក្នុងការតា មដានវិភាគនិងឆ្លើយតបទាន់ពេលវេលាទៅ នឹងមុខសញ្ញាវិវត្តន៍របស់ជំងឺកូវីដ19 ។ មិន តែប៉ុណ្ណោះបានចែករំលែកបទពិសោធន៍ដល់ប្រទេសដទៃផងដែរ។ទី៣.លោកមានសេចក្ដីរីករាយនិងថ្លែងអំណរគុណជាទីបំផុតចំពោះកម្ពុជាដែលបានទទួលកប៉ាល់ westerdamឲ្យចូលចតនៅកម្ពុជា។ លោ កបន្តថាពេលនោះមានកប៉ាល់ចំនួន២៧នៅ លើសមុទ្រដែលមិនមានកន្លែងចូលចត។ ប៉ុន្តែនៅពេលដែលកម្ពុជាអនុញ្ញាតឱ្យកប៉ា ល់ westerdam ចូលចត ,ប្រទេសដទៃ ទៀតក៏បានអនុញ្ញាតឱ្យកប៉ាល់ផ្សេងទៀតចូលចតផងដែរ។

លោកមានប្រសាសន៍សង្កត់ធ្ងន់ថាកម្ពុជាជាប្រទេសដែលបានជួយជីវិតរបស់ប្រជាជនដែលជាប់នៅលើកប៉ាល់នាពេលនោះ។ លោកបានបន្ថែមទៀតថាលោកប្ដេជ្ញាចិត្តធ្វើការជាមួយប្រទេសកម្ពុជាដើម្បីប្រយុទ្ធប្រឆាំ ងជំងឺកូវីដ 19 នឹងជំងឺដទៃទៀតដូចជា៖ជំងឺគ្រុនចាញ់ ជំងឺថ្លើម ជំងឺលើសឈាមនិងជំងឺដទៃ ទៀតរួមទាំងការទប់ទល់ការប្រើប្រាស់ថ្នាំជក់ផងដែរ។

ជាការឆ្លើយតបសម្ដេចតេជោហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះលោកបណ្ឌិត Takeshi kasai ដែលបានរំ លឹកអំពីវឌ្ឍនភាពនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ 19។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានចែក រំលែកបទពិសោធន៍អំពីការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋតាមរយៈអភិក្រមផ្ការីកហើ យនៅពេលនេះកម្ពុជាកំពុងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចាក់ដូសជំរុញព្រោះថាការចាក់ត្រឹមតែដូសមូលដ្ឋានគឺមិនគ្រប់គ្រាន់សម្រាប់ទប់ស្កាត់ជំងឺកូវីដ19 ទេ។

  1. សម្ដេចបន្តថាចំពោះការចូលចតកប៉ាល់ westerdam ប្រសិនបើកម្ពុជាមិនឱ្យចូល ចតទេនោះប្រជាជននៅលើកប៉ាលនោះនិងអាចស្លាប់ដោយសារអស់ទឹក អស់ស្បៀងនៅពេលដែលអ្នកនៅលើកប៉ាល់នោះបើទោះបីមិនមានជំងឺកូវីដ19 ក៏ដោយ។សម្តេ ចតេជោបន្តថាការអនុញ្ញាតឲ្យកប៉ាល់ westerdam ចូលចតគឺជាទឹកចិត្តមនុស្សធម៌របស់កម្ពុជាដែលមិនរារែកទោះបីមាន ហានិភ័យក៏ដោយ ៕