​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​វិ​សម្ពាធ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​បានក្លាយ​ទៅជា​កូន​ព្យុះ​ទី​៣​ឈ្មោះ​ចា​បា (CHABA) មានដំណើរ​អែប​ខាងកើត​កោះ​ហៃណាំ​ទៅរក​ដីគោក​ប្រទេស​ចិន ហើយ ព្យុះ​នេះ​នឹង​ទៅដល់​ដីគោក​នៅ​ល្ងាច​ថ្ងៃទី​០២​ខែកក្កដា ក្នុងពេល​វា​នៅក្នុង​សមុទ្រ​បង្កឱ្យមាន​ខ្យល់​ខ្លាំង​នៅ​តំបន់​មាត់សមុទ្រ​របស់​កម្ពុជា និង មាន​ភ្លៀង​ធ្លាក់​កម្រិត​ពី​មធ្យម ទៅ​បង្គួរ​នៅ​តំបន់​មាត់សមុទ្រ ខ្ពង់រាប​ភាគ​ខាងជើង​និង​ខ្ពង់​រាម​ភាគ​ឦសាន​។​នៅ​ល្ងាច​ថ្ងៃទី​៣០​ខែមិថុនា នៅ​ភ្នំពេញ​នឹងមាន​ភ្លៀង​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ​។​