ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ រដ្ឋបាលខណ្ឌពោធិសែនជ័យ បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ អាណត្តិទី៣ ឆ្នាំ២០២២ ។
ពិធីនេះ បានប្រព្រឹត្តទៅ ក្រោមវត្តមានលោក ឃុន ហាំង ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌពោធិ៍សែនជ័យ លោក ក្រូច ផាន ប្រធានក្រុមប្រឹក្សាខណ្ឌ និងសមាជិក សមាជិកា ក្រុមប្រឹក្សាខណ្ឌ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ព្រមទាំងលោក-លោកស្រី អភិបាលរង លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុហត្ថខណ្ឌនិងលោក-លោកស្រី ចៅសង្កាត់ ទាំង៧ និងប្រជាពលរដ្ឋ ចំនួន ៤៨០ នាក់។
កិច្ចពិគ្រោះយោបល់ នាពេកនេះ បានផ្តោតសំខាន់ៗទៅលើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ ការកកស្ទះផ្លូវក្នុងមូលដ្ឋាន, បញ្ហាប្រព័ន្ធលូបង្ហូរទឹក – ទឹកស្អាត, បញ្ហាក្មេងទំនើង, បញ្ហាអគ្គិសនី, ការផ្តល់សេវាសាធារណៈ, បញ្ហាចោរកម្ម ល្បែងស៊ីសងគ្រប់ប្រភេទ និងបញ្ហាផ្សេងៗជាច្រើនទៀត៕/V.mara