​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​ហ្វែរ​ឌីណ​ង់ ម៉ាកូ​ស ជូនៀ​(Ferdinand Marcos Jr.)​បាន​ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី​ហ្វីលីពីន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣០​មិថុនា​នៅ​ក្នុង​ការវិលត្រឡប់​​នយោបាយ​ដ៏​អស្ចារ្យ​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ថ្មីៗ​។​

​ការឡើង​កាន់អំណាចរ​បស់​លោក កើត​ឡើង​នៅ​៣៦​ឆ្នាំក្រោយ​ការបះបោរ​”​អំណាច​ប្រជាជន​”​គាំទ្រ​ដោយ​យោធា​មួយ បាន​ទម្លាក់​ឪពុក​លោក​ចេញពី​តំណែង​ហើយរុញគ្រួសារលោកអោយ​ធ្លាក់​ចូល​ក្នុង​ភាព​ទុរយស៍​សកល លើក​​មុខមាត់​នយោបាយ​ក្នុងប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​មួយ​នេះ កន្លែង​ដែល​ថ្ងៃ​ឈប់សម្រាក​បុណ្យ​ជាតិ​មួយ ស្តូប​រំលឹក​អនុស្សាវរីយ៍​និង​រដ្ឋធម្មនុញ្ញ​ហ្វីលីពីន​សុទ្ធតែ​រំលឹក​ដល់​ការបញ្ចប់​របប​ផ្តាច់ការ​​របស់លោក ហ្វែរ​ឌីណ​ង់ ម៉ាកូ​ស​។​

​តែ​ក្នុង​សុន្ទរកថា​ចូលកាន់​តំណែង​របស់​លោក ម៉ាកូ​ស ជូនៀ បាន​ការពារ​កេរដំណែល​ឪពុក​របស់​ខ្លួន ដែល​លោក​បាន​និយាយ​ថា​ ឪពុលលោកបាន​សំរេច​សមិទ្ធផល​ជាច្រើន​ដែល​មិន​ធ្លាប់​មាន​ចាប់តាំងពី​ប្រទេស​ទទួល​​បាន​ឯករាជ្យ និង​ថា​លោក​«​នឹង​ប្រជែង​ស្នាដៃ​ឪពុក​លោក​»​។​

​ក្រោម​ការអបអរ​ពី​អ្នកគាំទ្រ ​លោក​បាន​និយាយថា​«​គាត់​បាន​សំរេច​អ្វី​មួយ​ជាមួយ​នឹង​ការគាំទ្រ និង​មិន​គាំទ្រ​ដូច្នេះ​នេះ​ជា​កូនប្រុស​របស់​គាត់​។​លោកអ្នក​នឹង​គ្មាន​លេស​ដោះសារ​ពី​ខ្ញុំ​ឡើយ​។​ឪ​ខ្ញុំ​សាងសង់​​ផ្លូវ​ច្រើនជាង​និង​ល្អ​ជាង ផលិត​ស្រូវ​បាន​ច្រើន​ជាង​គ្រប់​រដ្ឋាភិបាល​មុន​លោក​ចូលកាន់​តំណែង​»​។​

​លោក​ម៉ាកូ​ស ជូនៀ​ក៏​បាន​សរសើរ​បណ្តាគំ​រោង​ហេដ្ឋារចនាសម្ពន្ធ​ក្នុង​រដ្ឋាភិបាល​របស់​រដ្ឋា​ភិ​បាល​របស់លោក រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត ផងដែរ​។​

​លោក​បាន​អំពាវនាវ​អោយ​មាន​ឯកភាព​ជាតិ ដោយ​ថា​«​យើង​នឹង​រួម​ដំណើរ​ទៅ​មុខ​ជាមួយ​គ្នា​ជា​ជាង​ប្រឆាំង​គ្នា ជួយរុញ​ទៅ​មុខ​ជា​ជាង​ទាញ​គ្នា​»​។​

​លោក​មិន​បាន​និយាយ​ដល់​អំពើ​ព្រៃផ្សៃ​ប្រឆាំង​សិទ្ធិមនុស្ស​និង​ការ​លួច​ប្លន់​ប្រាក់​ជាតិ​ដែល​គេ​ចោទប្រកាន់​ឪពុក​លោក​ទេ ដោយ​ថា​លោក​មិន​និយាយ​អំពី​អតីតកាល​តែ​គិត​ពី​អនាគត​។​

​ហ្វែរ​ឌីណ​ង់ “​បុង​បុ​ង​” ម៉ាកូ​ស ជូនៀ (​ស្តាំ​)​ស្បថ​នៅ​ចំពោះមុខ​ប្រធាន​តុលាការ​កំពូល​ក្នុង​ពិធី​នៅ​សារមន្ទីរ​ជាតិ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣០​មិថុនា នៅក្នុង​ទីក្រុង​ម៉ានីល​

​សកម្មជន​និង​អ្នក​នៅ​រស់​ពី​ច្បាប់អាជ្ញាសឹក​ក្នុងសម័យ​ដឹកនាំ​ដោយ​ឪពុក​លោក បាន​ធ្វើ​ការតវ៉ា​ប្រឆាំង​នឹង​ការចូល​កាន់តំណែង​របស់​ម៉ាកូ​ស ជូនៀ

អតីតប្រធានាធិបតី ឌុយទែត មានវត្តមានក្នុងពិធីចូលកាន់តំណែងរបស់ម៉ាកូស

​នៅ​ថ្ងៃ​៣០​មិថុនា​នេះ​ដែរ សកម្មជន​និង​អ្នក​នៅ​រស់​ពី​ច្បាប់អាជ្ញាសឹក​ក្នុងសម័យ​ដឹកនាំ​ដោយ​ឪពុក​លោក បាន​ធ្វើ​ការតវ៉ា​ប្រឆាំង​នឹង​ការចូល​កាន់តំណែង​របស់​ម៉ាកូ​ស ជូនៀ នៅ​ពេល​កម្លាំង​សន្តិសុខ​រាប់​​ពាន់​នាក់​រួមមាន​ក្រុម​ប្រឆាំង​បាតុកម្ម កង​កុម្មង់ដូ​និង​អ្នកបាញ់​ស៊ីប​ផង ត្រូវបាន​ដាក់ពង្រាយ​ជុំវិញ​កន្លែង​ស្បថ​ចូលកាន់​តំណែង​។​

​អនុ​ប្រធានាធិបតី​ចិន វ៉ាង គី​សាន​(Wang Qishan)​និង​ស្វាមី​របស់​អនុ​ប្រធានាធិបតី​អាម៉េរិក​លោកដូក​ហ្គែម​ហូ​ហ្វ​(Doug Emhoff)​ស្ថិត​ចំណោម​ឥស្សរជន​បរទេស​ដែល​បាន​ចូលរួម​។​

សូមបញ្ជាក់ថា ​ហ្វីលីពីន បាន​ស្ថិត​ចំណោម​ប្រទេស​ដែល​រង​ការវាយប្រហារ​ដ៏​អាក្រក់​បំផុត​ពី​ជំងឺ​រាតត្បាត​កូវី​ដ​១៩​អស់​ពេល​ពីរ​ឆ្នាំ ក្រោយ​មនុស្ស​ជាង​៦.០០០​នាក់​ស្លាប់​ដោយ​ជំងឺ​នេះ និង​ការបិទ​ខ្ទប់​អូសបន្លាយ​បាន​​រុញ​សេដ្ឋកិច្ច​ប្រទេស​នេះ​អោយ​ធ្លាក់​ក្នុង​ដំណើរ​ថយក្រោយ​ដ៏​អាក្រក់​បំផុត​របស់​ខ្លួន គិត​ចាប់តាំងពី​សង្គ្រាមលោកលើកទី​ពីរ​និងរឹង​រឹតតែ​ធ្វើអោយ​ភាពក្រីក្រ ភាព​អត់​ការងារ​ធ្វើ​និ​ការអត់ឃ្លាន​កាន់​​តែ​រីកធំឡើង ។​

​កាលពី​សប្តាហ៍​មុន លោក​ម៉ាកូ​ស ជូនៀ បាន​ប្រកាស​ថា​លោក​នឹង​ធ្វើ​ជា​រដ្ឋមន្ត្រី​កសិកម្ម​បណ្តោះអាសន្ន​បន្ថែម​លើ​តំណែង​ប្រធានាធិបតី​ដើម្បី​ត្រៀម​សំរាប់​លទ្ធភាព​គ្រាអាសន្ន​អំពី​ការផ្គត់ផ្គង់​ស្បៀង​។​លោក​​បាន​និយាយថា «​ខ្ញុំ​គិតថា បញ្ហា​វា​ល្មម​ចាត់ទុកថា​ធ្ងន់ធ្ងរ​ហើយ​»និង​បាន​ស្នើ​អោយ​ទីប្រឹក្សា​សំខាន់ៗ​ត្រៀម​ប្រឈម​«​ស្ថានភាព​គ្រាអាសន្ន ជា​ពិសេស​រឿង​ផ្គត់ផ្គង់​ស្បៀង​»​៕