ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ជំទាវទីមួយរបស់អ៊ុយក្រែន លោកស្រី អូឡេណា ហ្សេលេនស្កា (Olena Zelenska) បាននិយាយថា ទំនាក់ទំនងរបស់លោកស្រីជាមួយស្វាមីគឺត្រូវ “ផ្អាក” ចំពេលមានជម្លោះកំពុងបន្តជាមួយរុស្ស៊ី ហើយដូច្នេះអ្នកទាំងពីរកំពុង “ទន្ទង់រង់ចាំការជួបជុំគ្នាឡើងវិញ” ជាមួយកូនៗរបស់ពួកគេ។
លោកស្រីហ្សេលេនស្កាបានលាត្រដាងកាលពីថ្ងៃអង្គារទី២៨មិថុនាថា លោកស្រីមិនអាចជួបប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី អស់រយៈពេលជាយូរមកហើយហើយនិយាយថាវាមិនមែនជារឿងធម្មតាទេដែលកូនៗរបស់ពួកគេអាចនិយាយជាមួយឪពុកបានតែតាមទូរស័ព្ទ។
សូមបញ្ជាក់ថា អ្នកទាំងពីរបានបដិសេធមិនចាកចេញពីប្រទេសអ៊ុយក្រែន នៅពេលដែលកងទ័ពរុស្ស៊ីវាយលុកឆ្លងកាត់ព្រំដែននៅថ្ងៃទី ២៤ ខែកុម្ភៈហើយជំនួសមកវិញបានស្នាក់នៅក្នុងទីក្រុងគៀវដើម្បីដឹកនាំកិច្ចខិតខំប្រឹងប្រែងសង្គ្រាមដ៏ពិសេស ដោយទទួលបានការកោតសរសើរទូទាំងពិភពលោកចំពោះការតស៊ូយ៉ាងម៉ឺងម៉ាត់ទល់នឹងប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន។
ប៉ុន្តែវាមានន័យថា ពួកគេត្រូវបានអនុញ្ញាតឱ្យជួបគ្នាយូរៗម្តងក្នុងរយៈពេលខ្លីប៉ុណ្ណោះដើម្បីធានាសុវត្ថិភាព។
លោកស្រីបានប្រាប់ពិធីការិនី គ្រីស្ទៀន អាមែនភួ (Christiane Amanpour) របស់ទូរទស្សន៍ CNN ក្នុងបទសម្ភាសន៍មួយ ដែលបានផ្សាយកាលពីថ្ងៃអង្គារថា “នេះមិនមែនជារឿងធម្មតាទេ។ វាមិនមែនជាទំនាក់ទំនងធម្មតាទេ នៅពេលដែលកូនៗមិនអាចឃើញមុខឪពុករបស់គេ ហើយត្រូវនិយាយជាមួយគាត់តាមទូរស័ព្ទ។ ដូច្នេះទំនាក់ទំនងរបស់យើងត្រូវបានផ្អាកដូចជនជាតិអ៊ុយក្រែនទាំងអស់ផងដែរ។ពួកយើង…កំពុងទន្ទឹងចាំជួបជុំគ្នាម្តងទៀត ដើម្បីចំណាយពេលល្ងាចជាមួយគ្នា ជជែកជាមួយកូនៗអំពីរឿងរ៉ាវរបស់ពួកគេ”៕
លោកស្រីហ្សេលេនស្កាខានជួបស្វាមីជាយូរមកហើយចាប់តាំងពីការលុកលុយរបស់រុស្ស៊ីកាលពីថ្ងៃទី២៤កុម្ភៈ ឆ្នាំ២០២២