ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ នៅរសៀល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ លោក ថេង សុថុល អភិបាល ខណ្ឌចំការមន បានចុះត្រួតពិនិត្យ និងដោះស្រាយ បញ្ហាប្រព័ន្ធលូស្ទះ ទាំងភ្លៀង នៅចំណុចអគារមជ្ឈមណ្ឌលពាណិជ្ជកម្ម ព្រីន ផ្លាហ្សា អំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង ស្ថិតនៅមហាវិថីព្រះនរោត្តម ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកអភិបាលរងខណ្ឌ, លោកនាយករដ្ឋបាលខណ្ឌ, លោកប្រធានាការិយាល័យពាក់ព័ន្ធ, លោកប្រធានភូមិ១០ សង្កាត់ទន្លេបាសាក់ និងមន្ត្រីពាក់ព័ន្ធ៕/V