ដោយ: សុវណ្ណកុម្ភៈ/ភ្នំពេញ: បន្ទាប់ពីឈ្នះពីរប្រកួតជាប់គ្នាក្នុងព្រឹត្តិការណ៍ AFC Cup 2022នោះក្នុងការប្រកួតចុងក្រោយនៅប្រទេសឥណ្ឌូនេស៊ីជាមួយក្រុម Kedah Darul Aman របស់ម៉ាឡេស៊ីវិសាខាចាញ់គូប្រកួតរបស់ខ្លួន១ទល់៥ នាយប់ថ្ងៃទី៣០ ខែមិថុនា។
សម្រាប់ជំនួបដ៏សំខាន់នេះ វិសាខារកបានគ្រាប់បាល់នាំមុខគូប្រកួតមុន ដែលតែតបញ្ចូលទីដោយខ្សែការពារ Khan Mohammed Faeez នៅនាទីទី២០ ។ ប៉ុន្ដែក្រោយមក Kedah បានវាយបក ៥គ្រាប់វិញ ដោយកីឡាករ Mahmoud Nayef Almardi ៣គ្រាប់ រួមជាមួយកីឡាករ Fayadh និងមិត្តរួមក្រុម Azammuddin ម្នាក់មួយគ្រាប់ ដែលធ្វើឲ្យក្រុមខ្លួនឡើងឈរកំពូលតារាងតែម្ដង ។
ក្នុងពូល G វិសាខា រួមជាមួយ Kedah និង Bali United គឺរកបាន ៦ពិន្ទុស្មើគ្នា តែក្រុមរបស់ម៉ាឡេស៊ី Kedah មានគ្រាប់ចំណេញច្រើនជាងគេ ធ្វើឲ្យពូកគេឈរកំពូលតារាង និងឡើងជុំបន្ដ ។ រីឯវិសាខា បានត្រឹមឈរលេខ២ ហើយបើប្រៀបធៀបក្រុមលេខ២៕