ដោយៈតារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងទិវាមច្ឆ ជាតិ១កក្កដា២០២២ នឹងអញ្ជើញលែងកូនបង្កងទឹកសាបជាថ្មីប្រមាណ ២០ម៉ឺនក្បាលនិងកូនត្រីនិងត្រីមេពូជក្នុងស្រុកចម្រុះជា ង១ លានក្បាលរួមទាំងប្រភេទវារីសត្វជិតផុតពូជមានដូចជាត្រីគល់រាំងអណ្តើកកន្ធាយនិងកង្កែបផងដែរចូលក្នុងអាងត្រពាំងថ្មដើម្បីធ្វើឱ្យអាងទឹកនេះសម្បូរទៅដោយពូជមច្ឆជាតិចម្រុះនិងលូតលាស់រីក សាយដល់តំបន់ផ្សេងៗទៀតអាចចរាចរ ចូលដល់ដែននេសាទដទៃទៀតដែលអាចបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ លោក វេង សាខុន បានមាន បានប្រសាសន៍ឲ្យដឹងថា៖“ ទិវាមច្ឆជា តិ១កក្កដា” ឆ្នាំនេះធ្វើឡើងនៅអាងទឹកត្រពាំងថ្មក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

លោករដ្ឋមន្ត្រីបានថ្លែងឲ្យដឹងថា ៖«ការប្រារព្ធទិវាមច្ឆជាតិនៅអាងត្រពាំងថ្មនាពេលនេះគឺគ្រោងនឹងលែងកូនបង្កងទឹក សាបប្រមាណ២០ម៉ឺនក្បាលនិងកូនត្រី និងត្រីមេពូជក្នុងស្រុកចម្រុះជាង១ លា នក្បាលមានប្រភេទត្រីឆ្ពិន ព្រលូង កា ហែ ប្រា និងត្រីកន្ធរ។ល។រួមទាំងប្រភេ ទវារីសត្វជិតផុតពូជមានដូចជាត្រីគល់ រាំង អណ្តើកកន្ធាយនិងកង្កែបផងដែរដើម្បីធ្វើឱ្យអាងទឹកនេះសម្បូរទៅដោយពូជមច្ឆ ជាតិ ចម្រុះនិងលូតលាស់រីក សាយដល់តំបន់ផ្សេងៗទៀតអាចចរា ចរចូលដល់ដែននេសាទដទៃទៀតដែ លអាចបំពេញសេចក្តីត្រូវការរបស់ប្រជា ពលរដ្ឋបាន។

លោករដ្ឋមន្ត្រីបានឲ្យដឹងថា អាងត្រពាំងថ្មមានសហគមន៍តំបន់ការពារធនធានធម្មជាតិដែលមានសមាជិកសរុប ២៣០នាក់និងសហគមន៍នេសាទដែលមានអ្នកនេសាទប្រមាណ ៥០០ នាក់ព្រមទាំងមានកន្លែងអភិរក្សជលផលទំហំ៣១,២ហិកតាលើផ្ទៃអាងទឹកសរុប ១១៨៩ ហ.ត ដែលសម្បូរទៅដោយត្រីច្រើនប្រភេទដូចជាត្រីឆ្ពិន តាឱន ឆ្លាំង រ៉ស់ ក្រាញ់ ផ្ទក់ អណ្ដែង ឆ្លូញ ស្លាត ត្រីសណ្ដាយ អន្ទង់និងពស់ព្រលឹត។ល។ហើយប្រភេ ទត្រីធំៗមានដូចជាត្រីឆ្តោ សណ្ដាយ ក្រាយជាដើម ។ ក្នុងមួយថ្ងៃៗមានអ្នកនេសាទពី ៣០០ ទៅ៤០០ នាក់មកពីស្រុកភ្នំស្រុក ស្វាយចេកនិងស្រុកថ្មពួកដោយម្នាក់ៗទទួលបានផល នេសាទជាមធ្យមពី៣ទៅ៥ គីឡូក្រាម ហើយផលនេសាទសរុបជាមធ្យមនេ សាទបានប្រមាណ ១,៤០០ គីឡូក្រាមក្នុងមួយថ្ងៃបានលក់ទៅឱ្យឈ្មួញចាំប្រ មូលទិញដើម្បីយកទៅលក់បន្តនៅផ្សារប៉ោយប៉ែត ក្នុងតម្លៃពី៨ពាន់រៀលទៅ ២០,០០០រៀលក្នុង ១ គីឡូក្រាមតាមប្រភេទត្រីនិងផលនេសាទមួយចំនួនលក់នៅនឹងកន្លែង ។

លោកបានបន្តថារដ្ឋបាលជលផលបានខិតខំសហការយ៉ាងសកម្មក្នុងការគ្រប់ គ្រងធនធានជលផលដោយអនុវត្តតាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅនៃអនុវិស័យជលផលដោយបានធ្វើឱ្យប្រជាជនទូទៅជាពិសេសអ្នកប្រកបរបរនេសាទជាលក្ខណៈគ្រួសារអាចធ្វើអាជីវ កម្មបានទូលំទូលាយជាងមុន។ រហូត ដល់បច្ចុប្បន្ននេះបានបង្កើតសហគមន៍ នេសាទចំនួន៥១៦ក្នុងនោះសហគមន៍នេសាទទឹកសាបមានចំនួន៤៧៥ ដោ យគិតទាំងសហគមន៍នេសាទអាងទឹកត្រពាំងថ្មផងដែរនិងសហគមន៍នេសាទសមុទ្រមានចំនួន ៤១សហគមន៍ដើម្បីគ្រប់គ្រងធនធានជលផលឱ្យមាននិរន្ត រភាពតាមរយៈការអនុវត្តទិសស្លោក“ សហគមន៍នេសាទគ្មានបទល្មើស” ។ លើសពីនេះទៀតក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានយកចិត្តទុក ដាក់ជំរុញការអភិវឌ្ឍវារីវប្បកម្មតាមគ្រប់ រូបភាពដល់ប្រជាកសិករនិងអ្នកវិនិយោ គដើម្បីធានាបាននូវការផ្គត់ផ្គង់ត្រីកាត់ បន្ថយការនាំចូលរក្សាបានតុល្យភាព តម្លៃទីផ្សារធានាបាននូវគុណភាពនិងសុវត្ថិភាពដល់អ្នកបរិភោគព្រមទាំងបានផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់វារីវប្បករដើម្បីបង្កើនប្រាក់ចំណូលផងដែរ។រីឯការរៀបចំកន្លែងអភិរក្សធនធានជលផលសម្រេចបានចំនួន ៦៨២ កន្លែ ងនិងសហគមន៍ស្រះជម្រកត្រីចំនួន ៩១៥ កន្លែង។

សូមរំឮកជូនថាថ្ងៃទី០១ខែកក្កដាជាទិវាដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទតែងតែប្រារព្ធ «ទិវាមច្ឆជាតិ » ឪជារៀងរាល់ឆ្នាំពុំដែលអាក់ខានឡើយក្នុងស្មារតីចូលរួមផ្សព្វផ្សាយគ្រប់គ្រង ការពារអភិរក្សធនធានធម្មជាតិនិងអភិ វឌ្ឍន៍ធនធានជលផលឱ្យបានស្ថិតស្ថេរនិងនិរន្តរភាពសម្រាប់កូនចៅជំនាន់ក្រោយ ។

ចាប់តាំងពីឆ្នាំ២០០៣មក« ទិវាមច្ឆ ជាតិ»ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំដោ យមានការលែងមេពូជត្រីកូនត្រី និង វារីសត្វពូជក្នុងស្រុកប្រមាណ ៥ លានកូនក្នុង១ ឆ្នាំចូលទៅក្នុងដែនទឹកធម្មជាតិដើម្បីបង្កើនផលស្តុកមច្ឆជាតិឱ្យកើន ឡើងសម្រាប់ជួយទ្រទ្រង់ជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋយើង។ប៉ុន្តែដោ យសារហានិភ័យបណ្តាលមកពីវិបត្តិជាសាកលនៃជំងឺឆ្លងកូវីដ១៩រាជរដ្ឋា ភិបាលបានសម្រេចផ្អាកការរៀបចំ «ទិវាមច្ឆជាតិ» ចាប់ពីឆ្នាំ២០២០ មក ទល់ពេលនេះ ។ ទោះជាមានបញ្ហាដូច នេះក្តីការលែងកូនត្រីទៅក្នុងដែនសហ គមន៍មានលក្ខណៈទ្រង់ទ្រាយតូចគឺអាចប្រព្រឹត្តទៅធម្មតា។

អាងត្រពាំងថ្មត្រូវបានកសាងនៅក្នុងរប បកម្ពុជាប្រជាធិបតេយ្យក្រោយក្នុងឆ្នាំ ១៩៧៦ ដោយបានប្រើប្រាស់កម្លាំង ប្រជាពលរដ្ឋរាប់មឺននាក់។នៅឆ្នាំ ២០ ០៣ អាងនេះត្រូវបានស្តារនិងជួសជុលឡើងវិញប្រព័ន្ធធារាសាស្ត្រអាងត្រពាំងថ្មបានក្លាយជាប្រភពផ្គត់ផ្គង់ទឹកសម្រា ប់ស្រោចស្រពផ្ទៃដីស្រែវស្សាស្រែប្រាំង និងដំណាំលើដីទំហំ១៨.០០០ ហិកតា ។អ្នកស្រុកប្រមាណ៦.៦០០ គ្រួសារ ឬ ៣៤.០០០នាក់ទទួលផលប្រយោជន៍ពីទឹកអាងនេះ។ការស្តារអាងត្រពាំងថ្ម នេះចំណាយអស់ថវិកា២,០១៨,៣៤០ ដុល្លារអាមេរិកជាជំនួយឥតសំណងប្រ ទេសជប៉ុនក្នុងនោះមានបដិភាគរាជរដ្ឋា ភិបាលកម្ពុជាចំនួន៣០៧.៤១២ ដុល្លា រអាមេរិកសម្រាប់រុករកនិងបោសសម្អាតមីន។

អាង​ត្រពាំង​ថ្មមាន​បណ្ដោយ​ពី​ទិស​ខាង​កើតទៅ​ទិស​ខាង​លិចប្រវែង ១២ គីឡូ​ម៉ែត្រនិង​មាន​ទទឹង​ពី​ទិស​ខាង​ត្បូង​ទៅ​ទិស​ជើង​ប្រវែង៩ គីឡូ​ម៉ែត្រ។ អាច​ផ្ទុក​ទឹក​បាន​ប្រមាណ​ជាង ១៨០លាន​ម៉ែត្រ​ គីបសម្រាប់​បម្រើ​លើ​វិស័យ​កសិកម្ម​នៅ​ស្រុក​ព្រះនេត្រ​ព្រះ ស្រុក​ថ្ម​ពួក ស្រុកស្វាយ​ចេកនិង​ស្រុក​ភ្នំ​ស្រុក។ អាងត្រ ពាំងថ្មជាតំបន់ទេសចរណ៍ និង ក៏ជាតំបន់អភិរក្សសត្វស្លាបផងដែរ ៕