​ប្រែ​សម្រួលៈ​បំណង​(ST)៖ ប្រធានាធិបតី​តួ​ក​គី លោក រេ​ស៊ី​ប តៃ​យីប អឺ​ដូ​ហ្កាន កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣០​មិថុនា​បាន​ប្រាប់​ទៅ​ស៊ុយអែត​និង​ហ្វាំង​ឡ​ង់​ថា លោក​នៅតែ​អាច​រារាំង​មិនអោយ​ប្រទេស​ទាំង​​ពីរ​ចូល​ជា​សមាជិក​អង្គការ​ណា​តូ បើសិនជា​ពួកគេ​ខកខាន​ក្នុង​ការអនុវត្ត​កិច្ច​ព្រមព្រៀង​ធ្វើ​សម្បទាន​ទៅវិញទៅមក​មួយ​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​អង់កា​រ៉ា​។​

​ប្រធានាធិបតី​តួ​ក​គី​បាន​ចេញ​ការព្រមាន​ច្បាស់ៗ​បែបនេះ​នៅ​ចុងបញ្ចប់​នៃ​ជំនួប​កំពូល​ណា​តូ កន្លែង​ដែល​សម្ពន្ធភាព​យោធា​ដឹកនាំ​ដោយ​អាម៉េរិក​មួយ​នេះ​អបអរ​ប្រទេស​ក្នុង​តំបន់ន័​រ​ឌិក​ទាំង​ពីរ​ចូល​​ក្នុង​ប្លុក​ដែល​មាន​សមាជិក​៣០​ប្រទេស​នេះ​។​

​ប្រទេស​អឺរ៉ុប​ទាំងពីរ​បាន​ទម្លាក់ចោល​ជំហរ​អព្យាក្រិតជា​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​និង​បាន​ប្រកាស​ផែនការ​ចូលរួម​ក្នុង​អង្គការ​ណា​តូ ជា​ការឆ្លើយតប​ទៅនឹង​ការ​ដែល​រុស្ស៊ី​បញ្ជូន​ទ័ព​ចូល​ក្នុង​ប្រទេស​ក្បែរ​ខាង​​អ៊ុ​យក្រែន​។​សំណើ​សុំ​ចូល​ជា​សមាជិក​របស់​ពួកគេ​ត្រូវ​បាន​ទទួលយក​ភ្លាម​ក្រោយ​លោក​អឺ​ដូ​ហ្កាន​អនុញ្ញាត​បន្ទាប់​ពី​មេដឹ​ក​នាំ​ប្រទេស​ទាំង​បី​ជួប​ពិភាក្សា​សំរេច​កិច្ចព្រមព្រៀង​សម្បទាន​មួយ ដោយ​ស៊ុយអែត​​និង​ហ្វាំង​ឡ​ង់​ឈប់​ហ៊ុម​ទ័ព​សព្វាវុធ​លើ​តួ​ក​គី និង​ឈប់​គាំទ្រ​ក្រុម​ភេរវកម្ម​ប្រឆាំង​តួ​ក​គី​ផងដែរ​។​

​តួ​ក​គី​ចោទប្រកាន់​ប្រទេស​ទាំងពីរ​ថា ផ្តល់​ជម្រក​ដល់​ពួក​សកម្មប្រយុទ្ធ​ឃឺ​ដ ដែល​ធ្វើ​សង្គ្រាម​បះបោរ​បំបែក​ទឹក​ដី​នៅ​តួ​ក​គី​និង​គាំទ្រ​ភេរវកម្ម​ប្រឆាំង​ខ្លួន​។​

​កិច្ចព្រមព្រៀង​ដប់​ចំណុច​ដែល​ត្រូវបាន​ចុះហត្ថលេខា​ដោយ​ភាគី​ទាំង​បី​នៅ​ក្រៅ​ជំនួប​កំពូល​ណា​តូ​កាលពី​ថ្ងៃ​អង្គារ ទំនង​ជា​ដោះស្រាយ​បញ្ហា​ដែល​ជា​ការព្រួយបារម្ភរ​បស់​តួ​ក​គី​៕

​អឺ​ដូ​ហ្កាន ដកចេញ​ការជំទាស់​របស់​លោក​សំរាប់​ស៊ុយអែត​និង​ហ្វាំង​ឡ​ង់​ចូល​ជា​សមាជិក​ណា​តូ តែ​បាន​ព្រមាន​អោយ​ប្រទេស​ទាំង​ពីរ​អនុវត្ត​លកខ​ខណ្ឌ​ក្នុង​កិច្ចព្រមព្រៀង​