​ដោយ​: អង្គា​រ៍​ហេង​/​ភ្នំពេញ​: ជនសង្ស័យ​បីនាក់​ត្រូវបាន​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយ​ការប្រព្រឹត្ត​អំពើហិង្សា (​ឆក់យក​ទូរស័ព្ទ​) នៅ​ចំណុច​មុខ​ផ្សា​រខ​ម៉ែ​ល ផ្លូវ​លេខ​២០០៤ ភូមិ​អ័​រ​គី​ដេ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២២​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់​ដែល​ឃាត់ខ្លួន​បានរួម​មាន ៖
​ទី​១-​ឈ្មោះ ជា សុវណ្ណ​ប៉ូ​លី ហៅ លី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ប្រាកដ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​និង​មាន​សារធាតុ​ញៀន​) ។​
២-​ឈ្មោះ ថុល វិសាល ហៅ សាល ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៦៦ ផ្លូវ​លេខ​១៣ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន គ្មាន​សារធាតុ​ញៀន​)​។​
​ទី​៣-​ឈ្មោះ ពិសិដ្ឋ ចំណាន ហៅ ពី​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ប្រាកដ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង សង្កាត់​ផ្សារកណ្ដាល​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន គ្មាន​សារធាតុ​ញៀន​) ។​

​ចំណែក​ជនរងគ្រោះ​ឈ្មោះ ប្រាក់ សុ​វាត​គ្រិ​ស្នា ភេទ​ស្រី អាយុ​២៣​ឆ្នាំ មុខរបរ​លក់​កាហ្វេ ស្នាក់​នៅផ្ទះ​លេខ​២៣ ផ្លូវ​បេតុង ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

​បច្ចុប្បន្ននេះ ជនសង្ស័យ​ទាំងបី​នាក់​ខាងលើ កំពុង​សាកសួរ​បណ្តោះអាសន្ន​នៅ​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​និង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​តាម​ក្រោយ​៕​