ដោយៈ សុ​ក្ខា​រិ​ន​/​ពោ​ធ៍​សាត់ៈ នៅ​រសៀល​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២​នេះ សមត្ថកិច្ច​នគរបាល​ស្រុក​តា​លោ​សែន​ជ័យ បាន​ចុះ​ធ្វើការ​បង្ក្រាប​ក្រុម​អ្នកញៀន​ល្បែងស៊ីសង​ប្រជល់មាន់ និង​ល្បែង​ខ្លា​ឃ្លោក​ពីរ​កន្លែង​ផ្សេងគ្នា ។​

​អធិការនគរបាល​ស្រុក​តា​លោ​សែន​ជ័យ លោក​វរសេនីយ៍ឯក អ៊ុ​ល ហៃ បាន​ឲ្យ​ដឹង​តាមរយៈ​ទូរស័ព្ទ​នៅ​ព្រលប់​ថ្ងៃទី ៣០ ខែមិថុនា​នេះ​ថា ករណី​ប្រជល់​មាន់នៅ​ចំណុច​ផ្ទះ​ឈ្មោះ សុង សុខ​ឃឿន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ភូមិ​កណ្តាល ឃុំ​ផ្ទះ​រ៉ុង ស្រុក​តា​លោ​សែន​ជ័យ ខេត្តពោធិ៍សាត់ ដោយ​សមត្ថកិច្ច​ដកហូត​បាន​ជញ្ជីង​ថ្លឹង​មាន់​មួយ សង្វៀន​ជល់​មាន់ ហើយ​បាន​ដិត​បំផ្លាញចោល​នៅ​និង​កន្លែង ។​

​នៅ​ថ្ងៃ​ដដែល​នោះដែរ សមត្ថកិច្ច​បានធ្វើ​កាប​ង្ក្រា​ប​ល្បែងស៊ីសង​ខ្លា​ឃ្លោក​មួយកន្លែង​នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ សៅ វ៉ិ​ត ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ភូមិ​ជង្រុក ឃុំ​ផ្ទះ​រុង ស្រុក​តា​លោ​សែន​ជ័យ ខេត្តពោធិ៍សាត់ ដោយ​សមត្ថកិច្ច​ដកហូត​បាន​គ្រាប់​ក្រឡុក​ខ្លា​ឃ្លោក​មួយឈុត ត្រូវបានធ្វើ​ការដុត​ក​ម្ទេ​ច​ចោល​នៅនឹងកន្លែង ។​

​ដោយឡែក​នៅក្នុង​ការបង្ក្រាប​ទាំងពីរ​កន្លែង​ខាងលើ​ជនសង្ស័យ​ហាក់​ដឹងខ្លួន​មុន​ហើយ​បាន​រត់គេចខ្លួន​អស់​។​

​នៅក្នុង​ការបង្ក្រាប​បទ​ល្មើស​ល្បែងស៊ីសង​ខាងលើនេះ​សមត្ថកិច្ច​បាន​ឃាត់​ម្ចាស់ផ្ទះ​ទាំងពីរ​កន្លែង​ខាងលើ​នាំយកមក​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ផ្ទះ​រុង ឈប់​លេងល្បែង​ស៊ីសង​បន្តទៀត​៕​