ដោយៈតារារិទ្ធ(ភ្នំពេញ) ប្រមុខរាជរដ្ឋា ភិបាលកម្ពុជាសម្ដេចអគ្គមហាសេនាបតី តេជោហ៊ុនសែននៅក្នុងឱកាសលែងកូនត្រីក្នុងទិវាមច្ឆជាតិ ១កក្កដា ២០២២ នៅអាងត្រពាំងថ្ម បានបានជំរុញឲ្យអាជ្ញាធរមីននិងរដ្ឋបាលខេត្តបន្ទាយមានជ័យខិតខំបញ្ចប់ឱ្យបានឆាប់ការដោះមីននិងគ្រាប់មិនទាន់ផ្ទុះនៅក្នុងតំបន់អាងត្រពាំងថ្មដើម្បីប្រែ ក្លាយតំបន់នេះទៅជាតំបន់សុវត្ថិភាពដែលទាក់ ទាញភ្ញៀវទេសចរនិងដើម្បីសុវត្ថិភាពប្រជាពលរដ្ឋនៅក្នុងតំបន់នេះ ។

សម្តេចតេជោបានស្នើឲ្យអាជ្ញាធរមីនបញ្ជូនកម្លាំងចុះមកធ្វើការបោសសំអាតមីននៅតំបន់នេះត្រូវបានឆាប់ ។  ដើម្បីព្រែកក្លាយតំបន់នេះទៅជាតំបន់ដែកមានគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ ។

សម្តេចតេជោបានបន្តថា”ទោះបីក្នុងតម្លៃ ណាក៏ដោយត្រូវដោះមីននៅតំបន់នេះអោ យអស់ដើម្បីធានាសុវត្ថិភាពរបស់ប្រជាពលរដ្ឋរបស់យើង “។

សម្ដេចបានស្នើឲ្យលោក អូន ព័ន្ធមុនីរ័ត្នដាក់ចូលទៅក្នុងថវិកាជាតិឆ្នាំ ២០២៣ ២០២៤សម្រាប់បោសសំអាតមីន។សម្តេចបានបញ្ជាក់ថាមានតំបន់ខ្លះត្រូវការថវិកាត្រឹម ៥ ម៉ឺនដុល្លារប៉ុណ្ណោះសម្រាប់ដោះមីន តែយើងគ្មានលុយចាំទៅសុំបរទេសឲ្យជួយ ដូចនេះយើងអាចប្រើប្រាស់ថវិការបស់យើ ងដើម្បីបញ្ចប់ការដោះមីនហើយប្រកាសភូមិឃុំដែលគ្មានមីនតែម្តងដើម្បីរក្សាសុវត្ថ ភាពប្រជាពលរដ្ឋរបស់យើង។

សម្តេចក៏សុំយកឱកាសនេះអំពាវនាវចំ ពោះវិស័យឯកជនប្រសិនបើមានបំណ ងសូមអរគុណទុកជាមុនដើម្បីទទួលយកការចូលរួមពីកម្លាំងវិស័យឯកជនរបស់យើងជួយ ដោះមីននៅកន្លែងណាមួយ ដែលប្រើប្រា ស់ថវិកាត្រឹម ១០ ម៉ឹនដុល្លារ ,វិស័យឯកជនពិតជាអាចធ្វើបាន។ រកកន្លែងខ្លាំងត្រូវការ លុយតែ ១០ ម៉ឺនដុល្លារតែប៉ុណ្ណោះវិស័យឯកជនអាចជួយចូលរួមបានដើម្បីរក្សាសុវត្តិ ភា ពរបស់ប្រជាជនយើងនៅតាមភូមិឃុំ ។

បើតាមអភិបាលខេត្តបន្ទាយមានជ័យតំបន់អាងត្រពាំងថ្មនេះមានផ្ទៃដីនៅសល់គ្រាប់ មីននិងគ្រាប់មិនទាន់ផ្ទុះ នៅសល់ប្រមាណ ០,២៤ គីឡូម៉ែតក្រឡា ៕