ដោយៈមុនីរ័ត្ន/ភ្នំពេញៈសមត្ថកិច្ចបានចាប់ខ្លួនអ្នកលេងបណ្តាញសង្គមម្នាក់ដែលបានបង្ហោះព័ត៌មានក្លែងក្លាយនៅលើ Tik Tok ថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅខេត្តកោះកុង។ ការចាប់ខ្លួននេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែកក្កដានេះ។

 

ជនសង្ស័យឈ្មោះ ហ៊ៅ អ៊ូខុង នៅភូមិជើងអង ខេត្តត្បូងឃ្មុំ(រូបថត សមត្ថកិច្ច)

ប្រភពបញ្ជាក់ថា បន្ទាប់ពីចាប់ខ្លួនសមត្ថកិច្ចខេត្តត្បូងឃ្មុំបានបញ្ជូនខ្លួនមកអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចាត់វិធានការតាមច្បាប់។ ជនសង្ស័យឈ្មោះ ហ៊ៅ អ៊ូខុង នៅភូមិជើងអង ខេត្តត្បូងឃ្មុំ។

ថ្លែងពីខេត្តបន្ទាយមានជ័យក្នុងពិធីទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង»ដែលផ្សព្វផ្សាយបំពុល ព័ត៌មានថា មានករណីស្លាប់ដោយជំងឺកូវីដ-១៩ នៅខេត្តកោះកុង។

សម្តេចតេជោ ហ៊ុន សែន ព្រមានថា «ចេញផ្សាយបំផុសមួយ ចាប់ខ្លួនមួយ ដោយគ្មានការលើកលែងឡើយ ….!នរណាក៏ដោយដែលយកបញ្ហាកូវីដ-១៩មកលេងសើច នឹងត្រូវចាប់ខ្លួន»៕សរន