ដោយៈតារារិទ្ធ(បន្ទាយមានជ័យ)សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងរិះ គន់ចំពោះមនុស្សមួយចំនួនដែលមិនមាន សារជាតិជាមនុស្សដែលតែងចោទរដ្ឋាភិ បាលថាធ្វើឲ្យបាត់បង់ត្រី បាត់បង់ព្រៃឈើ គ្រាន់តែដើម្បីកេញប្រវ័ញ្ចខាងនយោបាយ ។

សម្រេចបានមានប្រសាសន៍បែបនេះនៅក្នុងទិវាមច្ឆជាតិ១កក្កដាឆ្នាំ២០២២ ដែលប្រារព្ធឡើងនៅទីតាំងអាងទឹកត្រពាំងថ្ម ភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសា សន៍ថាៈ”ស្ថានភាពប្រទេសរបស់យើងមិនដូចពីមុនទេ ហើយប្រសិនបើយើងមិនមែនជាមនុស្សតិរច្ឆានទេ ជាមនុស្សពិតប្រាកដ ដែលមិនរស់ដោយអំពើឈ្នានីសនោះទេនឹងទទួលស្គាល់ការពិត” ។

សម្តេចតេជោបានបន្តថាៈសម័យមុនយើងតែងនិយាយថា”មានទឹកមានត្រី” ។ប៉ុន្តែយើងត្រូវគិតថាពេលនោះគឺប្រជា ជនតិច ទឹកជ្រៅ ត្រីច្រើន។ ព្រោះសម័ យមុនយើងមានមនុស្សតែជាង១ លាននាក់ប៉ុណ្ណោះហើយជាបន្តបន្ទាប់មកមក ដល់ដំណាក់ការក្នុងទសវត្សរ៍ ៦០ មុនឆ្នាំ១៩៧០ប្រជាពល រដ្ឋរបស់យើងមាន ត្រឹមតែ៦ទៅ៧លាននាក់តែប៉ុណ្ណោះ។ប៉ុន្តែពេលនោះទឹកជ្រៅ ត្រីច្រើន ប្រជា ជនតិច ឥឡូវនេះទឹករាក់ ត្រីតិច ប្រជា ជនច្រើននេះជាចំណុចខុសគ្នានៅត្រង់កន្លែងហ្នឹង ។

សម្តេចតេជោបានបន្តថាះ” បើយើងមាន សារជាតិជាមនុស្សការគិតរបស់យើងមិនមានការកេញប្រវ័ញ្ចខាងនយោបាយណា មួយទេនោះ យើងគួរតែមាន ការទទួលស្គាល់នូវការកកើតឡើងរបៀ បនេះ”។

សម្តេចបានលើកឡើងថាក្នុងមួយឆ្នាំៗនៅ ពេលទឹកឡើងដីល្បាប់បានហូរចាក់ទៅកាន់តំបន់ទាបឬតំបន់ដែលមានទឹកក្នុងនោះមានស្ទឹងបឹងបួរនិងទន្លេជាដើម បន្ថែមទៅដោយស្លឹកឈើជ្រុះផងនោះធ្វើឲ្យស្ទឹងបឹងបួររបស់យើងរាប់ទាំងបឹង ទន្លេសាបផងបន្តគោករាក់បន្តិចម្ដង ៗដូច្នេះទឹករបស់យើងកាន់តែរាក់ហើយចំនួនត្រីក៏កាន់តែតិច ខណៈពេលដែលប្រជាពលរដ្ឋកាន់តែកើនឡើងហើយការកើនឡើងនៃចំនួនប្រជាពលរដ្ឋនេះមិនអាចទៅបន្ទោសអ្នកណាទេគឺជាកត្តាធម្ម ជាតិ។

សម្តេចបានរំលឹកថាឆ្នាំ១៩៧៩ យើងមានប្រជាជនត្រឹមតែ ៥ លាននាក់តែ ប៉ុណ្ណោះប៉ុន្តែបច្ចុប្បន្នយើងឡើងដល់ ១៧ លាននាក់រួចស្រេចទៅហើយមានន័យថាកើន ១២លាននាក់ក្នុងរយៈពេល៤៣ឆ្នាំ ។

ពាក់ព័ន្ធការបាត់បង់ព្រៃឈើសម្តេចតេជោបានលើកឡើងថា”អ្នកខ្លះនិយាយហើយនិយាយទៀតច្រំដែលច្រំដែលខ្វះការគិតពិចារណាបើមិនមានប្រជាជនកើនឡើងព្រៃវានៅដដែល ។ប៉ុន្តែនៅពេលប្រជាជន កើនឡើង ព្រៃឈើវាបាត់ បង់ដោយសារប្រជាជនកាប់ទន្រ្ទានយ កដីធ្វើស្រែចំការ តែដីគឺវានៅដដែលមិនមានបាត់ទៅណាទេ ។

សម្តេចបន្តថា”ហេតុអីត្រូវកាប់ព្រៃព្រោះប្រជាជនត្រូវការដីធ្លីសម្រាប់បង្កបង្កើន ផលតែម្ដងដែលធ្វើឱ្យយើងបាត់បង់អ្នក ព្រៃឈើ គាត់កាប់យកធ្វើដីស្រែដីចំការគ្រាន់តែមួយឆ្នាំៗ យើងកាត់ដីចេញពីគម្របព្រៃឈើឆ្នាំ ២០០០ ដើម្បីចែកជូនប្រជាជនមិនតិចទេ។ប្រជាជនយើង កាលពីដើមបង្កបង្កើនផលតាមនៅក្នុងក្នុងរង្វង់១,៦លាន ហិចតាទៅ១,៨លា នហិតាតែប៉ុណ្ណោះ ។ ប៉ុន្តែឥឡូវផ្ទៃដីបង្ក បង្កើនផលទាំងទៅប្រាំស្រូវវស្សានិងធ្វើ ចម្ការមានជាង ៤ លានហើយតារួចទៅហើយ “។

សម្តេចបន្តថាចំណុចនេះជាចំណុចដែលគួរត្រូវយល់ ទាក់ទងបញ្ហាបាត់បង់ព្រៃឈើ។ យើងបាត់បង់ព្រៃឈើតែវាដុះមកវិញនូវដំណាំភោគផល។ វាអត់ទៅណាទេដីនឹងវាគ្រាន់តែបាត់បង់ព្រៃឈើ ដោយសារការកាប់ដើម្បីបម្រើតម្រូវការជីវភាពរបស់ប្រជា ជន។

 

សម្តេចបន្តថាខេត្តបន្ទាយមានជ័យរបស់យើងនេះពីមុនគឺជាតំបន់ព្រៃប៉ុន្តែដោយ សារតម្រូវការបង្ករបង្កើនផលរបស់ប្រជាជនការកាប់ព្រៃទន្ទ្រានដើម្បីយកដីបង្កបង្កើនផល។ ព្រៃរិចរិលខ្លះត្រូវជំនួសមក វិញដោយដើមកៅស៊ូនិងស្វាយចន្ទី។បើយើងគិតពីដំណាំកៅស៊ូបច្ចុប្បន្នមានចំនួនជាង ៤០ម៉ឺនហិចតា ។

ពាក់ព័ន្ធនឹងការបាត់បង់ព្រៃឈើនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រតិ កម្មទៅនឹងអ្នករិះគន់នានាទាក់ទងនឹងការបាត់បង់ព្រៃឈើដោយឲ្យពួកគេប្រ គល់ដីមកឲ្យរដ្ឋាភិបាលវិញព្រោះដីដែ លពួកគេកំពុងបង្កបង្កើតផលគឺបានដោយ​សារតែការកាប់ព្រៃឈើ ។ ប៉ុន្តែសម្តេចក៏បានគូសបញ្ជាក់ ថាសម្តេចមិនមែនចង់ទៅរឹបអូសដីពីពួកគេនោះទេ។ យ៉ាងណាក៏ដោយសម្តេចប្រមុខ រដ្ឋាភិ បាលកម្ពុជាបានអំពាវនាវឲ្យប្រជាជនកម្ពុជាទាំងអស់បន្តដាំដើមឈើនានា ហើយ បើអាចដាំជារៀងរាល់តែម្តង៕