ដោយៈ ទេពកង្រី / កំពង់ឆ្នាំង: នៅរសៀលថ្ងៃទី៣០ មិថុនា ២០២២ លោកឧត្តមសេនីយ៍ឯក ពូសា ប៊ុតឌី មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការ យោធភូមិភាគពិសេស តំណាងលោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ត និងមេបញ្ជាការកងទ័ពជើងគោក បានប្រកាសតែងតាំងមុខងារ និងបំពាក់ឋានន្តរសក្តិ ជូនដល់នាយទាហាន ចំនួន ១៩ នាក់ នៃតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ដែលមានស្នាដៃ ក្នុងបំពេញការងារ កន្លងមក ។
លោកឧត្តមសេនីយ៍ទោ ប៉ូ វណ្ណ: មេបញ្ជាការរង ជានាយសេនាធិការ យោធភូមិភាគពិសេស លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ព្រមទាំង នាយ-នាយទាហានរង នៃទីបញ្ជាការប្រតិបត្តិការសឹករងកំពង់ឆ្នាំង ក៏បានចូលរួមក្នុងពិធីនេះ ផងដែរ៕/V