ដោយៈតារារិទ្ធ(បន្ទាយមានជ័យ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានឲ្យដឹងថាសមត្តកិច្ចបានចាប់ខ្លួនជនដែលយកបញ្ហាកូវីដ ១៩ មកបង្ហោះលេងសើចបំពុលបរិយាកាសតា មបណ្តាញសង្គមដែលបានធ្វើឱ្យសាធារ ណជនមានការភ័យខ្លាច។

នៅព្រឹកថ្ងៃទី១ ខែកក្កដា២០២២ក្នុងពិធីលែងកូនត្រី នៅទីតាំងអាងទឹកត្រពាំងថ្ម ភូមិ​ត្រពាំងថ្ម ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យនៅសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ ឲ្យដឹងថាអាជ្ញាធរបានចាប់ខ្លួនបុគ្គលម្នាក់នៅខេត្តត្បូងឃុំដែលបានបង្ហោះព័ត៌មានក្លែងក្លាយដោយថាមានអ្នកស្លាប់ដោយសារតែជំងឺកូវីដ១៩។

ការចាប់ខ្លួននេះធ្វើឡើងបន្ទាប់អ្នកលេង Tik Tok ម្នាក់ដែលយករូបភាពអ្នកស្លាប់នៅខេត្តកោះកុងកាលពីពេលកន្លងទៅមកបង្ហោះជាថ្មីហើយបំភ្លៃថា កម្ពុជាមានអ្នកទើបនឹងស្លាប់ដោយជំងឺកូវីដ១៩ ខណៈដែលរយៈពេលជិត២ ខែមកនេះនៅកម្ពុជាពុំមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ នោះទេ។

សម្តេចនាយករដ្ឋមន្រ្តីបានអះអាងថា ការប្រឌិតព័ត៌មានក្លែងក្លាយបែបនេះគឺមិនអាចលើកលែងបាននោះទេពោល គឺត្រូវអនុវត្តច្បាប់។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ ថាការចាប់ខ្លួននេះមិនមែនជាការរំលោភសិទ្ធិសេរីភាពបញ្ចេញមតិទេ។ប៉ុន្តែបុគ្គល រូបនោះបានប្រឌិតព័ត៌មានក្លែងក្លាយនេះធ្វើឲ្យបំពុលសង្គមធ្វើឲ្យប្រជាពលរដ្ឋមានការ ភ័យខ្លាចដែលមិនអាចអត់អោនឲ្យបាន។

បើតាមសម្តេចតេជោនៅពេលនេះកម្ពុជាគ្មានឡើយអ្នកជំងឺកូវីដ១៩នៅក្នុងមន្ទីរពេ ទ្យគឺពួកគេបានព្យាបាលនៅផ្ទះដោយអ្នកជំងឺកូវីដ១៩ទាំងនោះជាប្រភេទអូមីក្រុង។

ជាមួយនេះសម្តេចបានព្រមានថានឹងចាប់ខ្លួនចំពោះជនណាដែលយកបញ្ហាកូវីដ១៩ មកលេងសើច ។

សម្តេចថ្លែងថាៈ«ខ្ញុំសូមបញ្ជាក់ ខ្ញុំសូមព្រ មានទុកជាមុននរណាក៏ដោយដែលយកបញ្ហាកូវីដ ជាបញ្ហាលេងសើចបំពុលបរិ យាកាសនឹងត្រូវបានចាប់ខ្លួន អាអូខុងនេះចាប់ខ្លួនហើយ វ៉ៃខ្នោះបាត់ទៅហើយ»។

ជនដែលត្រូវឃាត់ខ្លួននេះមានឈ្មោះ ហ៊ៅ អ៊ូខុង ជាសមាជិកគណបក្សភ្លើងទៀនរស់ នៅក្នុងភូមិ ជើងអង ឃុំកណ្ដោលជ្រុំស្រុកពញាក្រែក ខេត្តត្បូង ឃ្មុំ ។ ជននេះត្រូវបានសមត្ថកិច្ចឃាត់ ខ្លួន នៅខេត្តត្បូងឃ្មុំ កាល ពីយប់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២២ តាមបណ្តឹងព្រះរាជអាជ្ញាអមសាលាដំបូងរាជ ធានីភ្នំពេញហើយបញ្ជូនមកកាន់អគ្គស្នង ការដ្ឋាននគរបាលជាតិ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា «អានេះវានៅត្បូងឃ្មុំ វាយករឿងនៅកោះ កុងទៅបង្ហោះ ហើយខាងកោះកុងគេបដិ សេធ បើអ្នកឯងមិនចង់ជាប់ខ្នោះទេអ្នកឯងកុំធ្វើរឿងអញ្ចឹង ព្រោះរឿងនេះមិនមែនរឿងលេងសើចទេការធ្វើឱ្យភ័យខ្លាចក្នុងចំណោ មសាធារណជន មិនមែនជារឿងបញ្ចេញ មតិទេ»។

សម្តេចបានលើកឡើងថាករណីដែលបង្ហោះបំភ្លៃអំពីស្ថានភាពកូវីដ១៩ នឹងត្រូវចាប់ខ្លួនទាំងអស់ ដោយបញ្ជាក់ដូច្នេះថា៖ «ផុស១ ចាប់១ ផុស២ចាប់២ ព្រោះរឿងនេះអត់មានលេងសើចទេយើ ងអត់មានអ្នកជំងឺសូម្បី១ នាក់ នៅក្នុងមន្ទីរពេទ្យ ហេតុអ្វីបានជាវាយ ករូបភាពដែលមនុស្សស្លាប់នៅកោះកុងតាំ ងពីណាពីណីមកបង្ហោះ បើយើងមិនចាប់ទើបមានន័យថា យើងមិនអនុវត្តច្បាប់មិន មែនជាសិទ្ធិបញ្ចេញមតិទេ»។

សម្តេចបានចោទសួរថានៅលើពិភព លោ កគឺនាំគ្នាប្រឆាំងនឹងព័ត៌មានក្លែងមក្លាយចុះហេតុអ្វីក៏កម្ពុជាប្រឆាំងមិនបាន។ សម្តេចបានចាត់ទុកថាករណីនេះមិនអាចទទួល យកបានទេហើយក៏មិនអាចលើកលែងឱ្យបានដែរ។ សម្តេចបានបញ្ជាក់ថាករណីល្មើសដោយបង្ហា ញតាមប្រព័ន្ធបច្ចេកវិទ្យានេះនឹងមិនរួច ខ្លួនទេបើជននោះនៅក្នុងប្រទេស៕