ដោយៈមុនីរ័ត្នៈភ្នំពេញៈ សមត្ថកិច្ចបានចាប់ខ្លួនអ្នកលេងបណ្តាញសង្គមម្នាក់ដែលបានបង្ហោះព័ត៌មានក្លែងក្លាយនៅលើ Tik Tok ថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅខេត្តកោះកុង។
ការចាប់ខ្លួននេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីចាប់ខ្លួនសមត្ថកិច្ចខេត្តត្បូងឃ្មុំបានបញ្ជូនខ្លួនមកអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចាត់វិធានការតាមច្បាប់។ ជនសង្ស័យឈ្មោះ ហ៊ៅ អ៊ូខុង នៅភូមិជើងអង ខេត្តត្បូងឃ្មុំ។
ថ្លែងពីខេត្តបន្ទាយមានជ័យ ក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មានថា មានករណីស្លាប់ដោយជំងឺកូវីដ-១៩ នៅខេត្តកោះកុង។
សម្តេចតេជោ ហ៊ុន សែន ព្រមានថា «ផ្សាយបំផុសខុសការពិតមួយ ចាប់ខ្លួនមួយ ដោយគ្មានការលើកលែងឡើយ ….! បញ្ហាកូវីដ-១៩មិនមែនជាបញ្ហាគួរយកមកលេងសើច ហើយការផ្សាយខុសពីការពិតក៏មិនមែនជាការបញ្ចេញមតិដែរ »៕.mara