ដោយៈ ភ្នំ​ស្វាយ / ស្រះកែវ​-​ថៃៈ មន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា នៃ​វិស័យ​សាធារណៈ និង​សហគ្រិន ពាណិជ្ជករ អាជីវករ ធុរជន នៃ​វិស័យ​ឯកជន មកពី​ខេត្ត​មួយចំនួន​របស់​ថៃ និង​កម្ពុជា ចំនួន​រាប់សិប​នាក់ កាលពី​ល្ងាច​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២ បាន​អញ្ជើញ​ចូលរួម ក្នុង​ពិធី​បើក​កម្មវិធី ” ការតភ្ជាប់ និង​ផ្គូរ​ផ្គង​ចរចា​ដៃគូ​ពាណិជ្ជកម្ម សហគ្រាស​ខ្នាតតូច និង​មធ្យម ឆ្នាំ​២០២២ (Business B2B SMEs Thailand -Cambodia) ដែល​កម្មវិធី​នេះ ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​៣០ ខែមិថុនា ដល់​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០២២ នៅ​សណ្ឋាគារ The Velo’s Hotel & Pump [email protected] Aranyaprathet នៅ​ស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ ជាប់​ព្រំដែន​ប្រទេស​កម្ពុជា​។