​ដោយៈ ប​.​ខុន / ភ្នំពេញៈ លូ​ស្បៃ​មុង​១១០​មាត់ ត្រូវបាន​រុះរើ និង​ដុត​បំផ្លាញចោល ដោយ​ក្រុមការងារ​រដ្ឋបាល​ជល​ផល ខេត្តព្រៃវែង នៅក្នុងពេល​ចុះ​ទប់ស្កាត់ និង​បង្ក្រាប បទល្មើស​ជលផល នៅតាម​តំបន់​អភិរក្ស​ត្រី​មេ​ពូជ ក្នុងភូមិ​សាស្ត្រ​ខេត្តព្រៃវែង​។​

​មន្ត្រីរដ្ឋបាល​ជលផល​ខេត្តព្រៃវែង​មួយរូប បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២២​ថាៈ ចាប់ពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​៣០ ខែមិថុនា គ្រប់ផ្នែក និង​សង្កាត់រដ្ឋបាល ជលផល នៃ​រដ្ឋបាល​ខណ្ឌ​ជលផល​ព្រៃវែង បាន​ចុះ​ត្រួតពិនិត្យ និង​ទប់ស្កាត់​បទល្មើស​នេសាទ នៅតាម​តំបន់​អភិរក្ស​ត្រី​មេ​ពូជ ដោយបាន​រុះរើ និង​ដុត​បំផ្លាញចោល លូ​ស្បៃ​មុង ១១០​មាត់ របាំង​ស្បៃ​មុង ប្រវែង ៤.៤៩០​ម៉ែត្រ បង្គោល​ចំរឹង ចំនួន​២.៧៦០​ដើម និង​ចាក់​លែង កូន​ត្រី​ចម្រុះ ចំនួន ១០១ គីឡូក្រាម ចូល​បឹង​ធម្មជាតិ​វិញ​៕/V​