ដោយ : ភ្នំស្វាយ / ស្រះកែវ ថៃ៖ មន្ត្រី កម្ពជា និង ថៃ បានកត់សម្គាល់ថា ការបើកការតាំងពិព័រណ៍ពាណិជ្ជកម្ម នៅពេលប្រទេសថៃ និងកម្ពុជាដំណើការសេដ្ឋកិច្ចឡើងវិញនៅពេលនេះគឺដើម្បីជួយជម្រុញកំណើនពាណិជ្ជឆ្លងដែនរវាងប្រទេសទាំងពីរ ។
ការថ្លែងដូច្នេះ កើតឡើងក្នុងពិធីបើកសម្ពោធពិព័រណ៍ពាជ្ជកម្ម”B2B Thailand -Cambodia 2022 ” ដែលធ្វើនៅទីលានផ្សារណាត់ស្ថានីយ៍រថភ្លើងអារញ្ញាស្រុកអារញ្ញប្រាថេតខេត្តស្រះកែវ ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២២ ។
កម្មវិធីនោះក៏មានការចូលរួម ដោយប្រតិភូកម្ពុជាមានមកពីខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ឧត្តរមានជ័យ ភ្នំពេញ កណ្តាល កំពង់ចាម កំពង់ឆ្នាំង កំពតដែលដឹកនាំដោយលោកវេជ្ជបណ្ឌិតឈុំ វណ្ណារឹទ្ធិ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល លោកនេត សេរី អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ លោកដុំ វណ្ណឌី អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ អនុប្រធានមន្ទីរពាណិជកម្មខេត្តបាត់ដំបង តំណាងសភាពាណិជ្ជកម្មខេត្តនានា ។
កញ្ញា នុងយ៉ៅ ស៊ីចាន់ថាមីត ប្រធានមន្ទីរពាណិជ្ជកម្មខេត្តស្រះកែវ ថ្លែងថា: កញ្ញាមានក្តីរីករាយ ដែលរដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តនិងផ្នែកឯកជនរបស់ថៃដែលបានរៀបចំកម្មវិធីដាក់តាំងបង្ហាញនិងលក់ផលិតផលក្នុងពិព័រណ៍ពាណិជ្ជកម្មចម្រុះដែលមានប្រទេសថៃនិងកម្ពុជាជាដៃគូ ព្រោះថា ការដោះដូរពាណិជ្ជកម្មរយ:ពេលវែងថៃ និងកម្ពុជាឆ្នាំ២០២១ មាន១០៣.៩៦៩លានបាតប្រាក់ថៃ កើនឡើង៦ភាគរយ ហេតុនេះ ឱកាសនេះ នឹងពង្រីកទំហំពាណិជ្ជកម្មនិងការវិនិយោគបន្ថែមទៀត ។
ខេត្តស្រះកែវស្ថិតនៅភាគខាងកើត ហើយជាប់ព្រំដែនកម្ពុជានៃខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបង ដែលជាផ្លូវឆ្លងកាត់ទៅកាន់ខេត្តនានាដ៏ងាយស្រួល រហ័ស ហើយមានអំណោយផលដល់ពាណិជកម្ម និងអាជីវកម្មឆ្លងកាត់ព្រំដែន ។
ដោយលោកធីរ៉ាក់ឆៃ លីមប្រាសីតស័ក្តិ អភិបាលរងខេត្តស្រះកែវ មានប្រសាសន៍ក្នុងពិធីបើកពិព័រណ៍នោះ លោកសំណូមពរអោយមន្ត្រីនិងអាជីវករ ពាណិជ្ជករ អ្នកវិនិយោគ ទាំងឡាយទាញយកប្រយោជន័ពីវេទិកាឬព្រឹត្តិការណ៍នេះដើម្បីបង្កើនបណ្តាញចែកចាយផលិតផល បង្កើនប្រសិទ្ធិភាពប្រកួតប្រជែង បង្កើនតម្លៃពាណិជ្ជកម្មឆ្លងកាត់ព្រំដែន។
សូមបញ្ជាក់ថា ក្នុងពិព័រណ៍ពាណិជ្ជកម្មចម្រុះនោះ មាន១០៥ស្តង់ ដែលមានប្រភេទទំនិញសិប្បកម្មកែច្នៃ គ្រឿងឧបភោគ បរិភោគ កសិកម្ម ៕